ភាសាខ្មែរ | English

Our website is under construction, sorry for any inconvenient causes.

សេចក្ដីជូនដំណឹងស្ដីពីការដាក់តាំងបង្ហាញផលិតផលបន្លែ ផ្លែឈើ និងផលិតផលកែច្នៃដទៃទៀតលើកទី១១ ឆ្នាំ២០១៨

08 Feb 2018 / 03:01 AM

 

    សេចក្តីជូនដំណឹង

 

          ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទូទៅ ​ឲ្យបានជ្រាបថា៖ ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មក្នុងស្រុកឲ្យមានភាពរស់រវើក និងឲ្យកាន់តែប្រសើរឡើង​នូវការទទួល ស្គាល់ផលិតផលបន្លែ ផ្លែឈើខ្មែរ និងផលិតផលកែច្នៃដទៃទៀត ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការលើកកម្ពស់វិស័យកសិ-ពាណិជ្ជកម្ម និង​អភិវឌ្ឍន៍វិស័យឯកជន ក្រសួង ពាណិជ្ជកម្ម នឹងបន្តរៀបចំវេទិកាថ្នាក់ជាតិលើកទី៦ ស្តីពីការជំរុញការអនុវត្តគោលនយោបាយអភិវឌ្ឍន៍កសិ-ពាណិជ្ជកម្ម កម្ពុជា អមដោយការដាក់តាំងបង្ហាញផលិតផលបន្លែ ផ្លែឈើខ្មែរ និង​ផលិតផលកែច្នៃដទៃទៀតលើកទី១១ ឆ្នាំ ២០១៨ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨-៣១ ខែមីនា ឆ្នាំ២០១៨ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ការ រៀបចំព្រឹត្តិការណ៍នេះ ក្នុងគោលបំណងបង្កើនសកម្មភាព​ពាណិជ្ជកម្ម​នៅមូលដ្ឋានឲ្យមានភាពប្រទាក់ក្រឡាទាក់ទាញ ចំណាប់អារម្មណ៍របស់ប្រតិបត្តិករ អាជីវករ និងមហាជនទូទៅឲ្យងាក​​មកគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ជំនួសឲ្យការនាំចូលពីបរទេសជាជំហានៗ។

 

          អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញលោក-លោកស្រី​ ពាណិជ្ជករ សេវាករ និងសាធារណជនទូទៅចូលរួមទស្សនា និងគាំទ្រព្រឹត្តិការណ៍ដ៏ពិសេសនេះកុំបីខាន។ ចំពោះម្ចាស់ កសិដ្ឋាន អ្នកកែច្នៃ សមាគមអាជីវកម្ម និងសហគមន៍ផលិតបន្លែ និងផ្លែឈើខ្មែរ ដែលត្រូវការស្តង់ដាក់តាំងផលិតផលសម្រាប់ស្វែងរក ដៃគូបញ្ជាទិញ សូមអញ្ជើញមកបំពេញបែបបទ នៅអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃ​​ក្រសួង​​ពាណិជ្ជកម្ម ឲ្យបាន មុន​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ជា​កំហិត។

 

          សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ដែល​មាន​ទីតាំង ស្ថិតនៅជាន់ទីពីរ នៃអាគារទីស្តីការក្រសួងពាណិជ្ជកម្ម អាសយដ្ឋាន៖ ដីឡូត៍លេខ១៩-៦១ មហាវិថី សហព័ន្ធរុស្សី​ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

          ទូរស័ព្ទទំនាក់ទំនង៖  ០១៧ ៨៩០ ៨០២ ឬ ០៧៧​ ៣៣៩ ៤៣៩

                                          ០៨៥ ៥៧៨ ៩៧២ ឬ ០៩៦ ៧៣៣ ៨៨៤៤

          អាសយដ្ឋានអ៊ីមែល៖​ athakrathmonyvann.khj@gmail.com​ 

                                          neary86@yahoo.com

                         ​​​​​​​​                 timraya008@yahoo.com

           ឬ​ ទាក់ទងមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ

          ទូរស័ព្ទទំនាក់ទំនង៖  ០១២ ៩៨៤ ៩៤៩ ឬ ០៧០ ៩២៩ ២៩០ ឬ ០៩០ ៩២៩ ២៩០

          អាសយដ្ឋានអ៊ីមែល៖​ racharchhun@gmail.com។

 

សូមអរគុណ!

 


Related Annoucements


សេចក្តីជូនដំណឹង ស្តីពីការរៀបចំ “ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី៥ និងពិព័រណ៍ផលិតផលនាំចេញ-នាំចូល ទីក្រុងគុនមិញ លើកទី២៥” 08 Feb 2018 / 03:01 AM
សេចក្ដីជូនដំណឹងស្ដីពីការរៀបចំពិព័រណ៍ពាណិជ្ជកម្ម "យុទ្ធនាការទិញផលិតផលខ្មែរ" នៅខេត្តបន្ទាយមានជ័យ 08 Feb 2018 / 03:01 AM
សេចក្ដីជូនដំណឹងស្ដីពីការរៀបចំពិព័រណ៍ពាណិជ្ជកម្ម "យុទ្ធនាការទិញផលិតផលខ្មែរ" នៅខេត្តកំពង់ឆ្ន 08 Feb 2018 / 03:01 AM
សេចក្ដីជូនដំណឹងស្ដីពីការរៀបចំពិព័រណ៍ "The 6th Macao International Travel (Industry) Expo (MITE)" 08 Feb 2018 / 03:01 AM
សេចក្តីជូនដំណឹងស្តីពីការរៀបចំពិព័រណ៍ China International import Exposition (CIIE) ឆ្នាំ២០១៨ នៅទីក្រុងសៀងហៃ 08 Feb 2018 / 03:01 AM
សេចក្ដីជូនដំណឹងស្ដីពីការដាក់តាំងបង្ហាញផលិតផលបន្លែ ផ្លែឈើ និងផលិតផលកែច្នៃដទៃទៀតលើកទី១១ ឆ្នាំ២០១៨ 08 Feb 2018 / 03:01 AM
សេចក្តីជូនដំណឹងស្តីពីការរៀបចំពិព័រណ៍ The 15th Malaysia International Halal Showcase (MIHAS 2018) 08 Feb 2018 / 03:01 AM
សេចក្តីជូនដំណឹងស្តីពីការដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ហាឡាលកម្ពុជា 08 Feb 2018 / 03:01 AM
សេចក្ដីជូនដំណឹងស្ដីពីការរៀបចំពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ​ ២០១៨ 08 Feb 2018 / 03:01 AM
សេចក្ដីជូនដំណឹងស្ដីពីយុទ្ធនាការទិញផលិតផលខ្មែរក្នុងឱកាសបុណ្យទន្លេឆ្នាំ​ ២០១៨ 08 Feb 2018 / 03:01 AM
ប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់នាយកដ្ឋានកិច្ចការពិព័រណ៍ 08 Feb 2018 / 03:01 AM