ភាសាខ្មែរ | English

Our website is under construction, sorry for any inconvenient causes.

សេចក្តីជូនដំណឹង ស្តីពីការរៀបចំ “ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី៥ និងពិព័រណ៍ផលិតផលនាំចេញ-នាំចូល ទីក្រុងគុនមិញ លើកទី២៥”

23 Mar 2018 / 03:30 AM


ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដំណឹងដល់ពាណិជ្ជករ អាជីវករ ឲ្យបានជ្រាបថា៖ ក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន សហការជាមួយរដ្ឋបាលខេត្តយូណាន់ នឹងរៀបចំ “ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី៥ និងពិព័រណ៍ផលិតផលនាំចេញ-នាំចូល ទីក្រុងគុនមិញ លើកទី២៥” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-២០ ខែមិថុនា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និសីទអន្តរជាតិ Dianchi ទីក្រុងគុនមិញ ខេត្តយូណាន់ ប្រទេសចិន។ ភាគីចិន បានអញ្ជើញកម្ពុជាចូលរួមព្រឹត្តិការណ៍នេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងផ្លាស់ប្តូរវប្បធម៌ ដោយផ្តល់កម្ពុជានូវការរៀបចំពន្លាជាតិ និងជួលស្តង់ឲ្យក្នុងតម្លៃ ៥០០០យ័ន ក្នុងមួយស្តង់។

ជាមួយគ្នានេះដែរ ក្រសួងពាណិជ្ជកម្ម ក៏សូមអញ្ជើញពាណិជ្ជករ អាជីវករ ជាម្ចាស់ក្រុមហ៊ុន និងសហគ្រាសទាំងអស់ ដែលមានបំណងចូលរួម “ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី៥ និងពិព័រណ៍ផលិតផលនាំចេញ-នាំចូល ទីក្រុងគុនមិញ លើកទី២៥” ឬមានគម្រោងស្វែងរកដៃគូវិនិយោគ សូមមេត្តាទំនាក់ទំនងមក នាយកដ្ឋានកិច្ចការពិព័រណ៍នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ដើម្បីបំពេញបែបបទចុះឈ្មោះ ឲ្យបានមុនថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ជាកំហិត។

ព័ត៌មានបន្ថែម សូមទំនាក់ទំនងជាមួយ នាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម តាមរយៈទូរសព្ទ័លេខ៖ ០៧៨ ៧៣៧ ៧៨៧ ឬ ០១៧ ៧៥៩ ៥៦៧ ឬ ០៨៦ ៣៣៣ ៩៣៣ ឬ ០៩៥ ៩២៩ ១៩២ ឬ ០១៧ ៥៥៩ ២៧៧ ។


Related Annoucements


សេចក្តីជូនដំណឹង ស្តីពីការរៀបចំ “ពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី១៥ ឆ្នាំ២០១៨" 23 Mar 2018 / 03:30 AM
សេចក្តីជូនដំណឹង ស្តីពីការរៀបចំ “ពិព័រណ៍ The First Belt and Road International Food Expo (Hong Kong) (BRIFE 2018) 23 Mar 2018 / 03:30 AM
សេចក្តីជូនដំណឹង ស្តីពីការរៀបចំ “ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី៥ និងពិព័រណ៍ផលិតផលនាំចេញ-នាំចូល ទីក្រុងគុនមិញ លើកទី២៥” 23 Mar 2018 / 03:30 AM
សេចក្ដីជូនដំណឹងស្ដីពីការរៀបចំពិព័រណ៍ពាណិជ្ជកម្ម "យុទ្ធនាការទិញផលិតផលខ្មែរ" នៅខេត្តកំពង់ឆ្នាំង 23 Mar 2018 / 03:30 AM
សេចក្ដីជូនដំណឹងស្ដីពីការរៀបចំពិព័រណ៍ពាណិជ្ជកម្ម "យុទ្ធនាការទិញផលិតផលខ្មែរ" នៅខេត្តកំពង់ឆ្ន 23 Mar 2018 / 03:30 AM
សេចក្ដីជូនដំណឹងស្ដីពីការរៀបចំពិព័រណ៍ "The 6th Macao International Travel (Industry) Expo (MITE)" 23 Mar 2018 / 03:30 AM
សេចក្តីជូនដំណឹងស្តីពីការរៀបចំពិព័រណ៍ China International import Exposition (CIIE) ឆ្នាំ២០១៨ នៅទីក្រុងសៀងហៃ 23 Mar 2018 / 03:30 AM
សេចក្ដីជូនដំណឹងស្ដីពីការដាក់តាំងបង្ហាញផលិតផលបន្លែ ផ្លែឈើ និងផលិតផលកែច្នៃដទៃទៀតលើកទី១១ ឆ្នាំ២០១៨ 23 Mar 2018 / 03:30 AM