ភាសាខ្មែរ | English

Our website is under construction, sorry for any inconvenient causes.

ប្រទេសកម្ពុជាចូលរួមពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី១៥ ឆ្នាំ២០១៨ “The 15th China-ASEAN Expo 2018”

25 May 2018 / 07:44 AM

ប្រទេសកម្ពុជា នឹងត្រូវធ្វើជាប្រទេសកិត្តិយស ក្នុងការចូលរួមពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី១៥ ឆ្នាំ២០១៨ “The 15th China-ASEAN Expo 2018” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី​១២-១៥ ខែ​កញ្ញា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិ ទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិត​ចិន។

ក្នុងនាមជាប្រទេសកិត្តិយសនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ កម្ពុជានឹងរៀបចំនូវកម្ម​វិធីដូចជា

ទី១-ពន្លាជាតិកម្ពុជា និងការតាំងបង្ហាញផលិតផលខ្មែរ,

ទី២-ដំណើរ​ទស្សនកិច្ចនៅតាមក្រុមហ៊ុន,​ សហគ្រាស និងចូលរួមវេទិកា​ធុរកិច្ច និងវិនិយោគផ្សេងៗនៅក្នុងប្រទេសចិន,

ទី៣-វេទិកាស្តីពីពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន លើកទី៣

និងទី៤-វេទិកាធុរកិច្ច និងវិនិយោគ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា “MOU” និងកម្មវិធីជំនួបពាណិជ្ជកម្ម។

ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញពាណិជ្ជករ និងអាជីវករទាំងអស់​ ដែល​មានបំណងទៅចូលរួមពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី១៥ ឆ្នាំ២០១៨ មកបំពេញបែបបទ និងផ្ញើគម្រោងរបស់ខ្លួន​ មកកាន់នាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ឲ្យ​បានមុនថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរស័ព្ទ៖ ០១៧៧៥៩៥៦៧, ០៨៦៣៣៣៩៣៣, ០១២៦០០៧៧៨, ០៩៥៩២៩១៩២, ០១៧៥៥៩២៧៧ ឬអ៊ីម៉ែល vannameass@yahoo.com, sorn_pitou@yahoo.com, veasna_mao@yahoo.com, saraysin@yahoo.com, ឬ vitholt@yahoo.com ។


Related Annoucements


សេចក្តីជូនដំណឹង ស្តីពី “ពិព័រណ៍កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង” នៅប្រទេសចិន 25 May 2018 / 07:44 AM
សេចក្តីជូនដំណឹង ស្តីពីពិព័រណ៍ “The 6th Food & Beverage Trade Fair” នៅប្រទេសថៃ 25 May 2018 / 07:44 AM
កម្ម​វិធី​តាំង​ពិព័រណ៍ “The 15th China International SME Fair” ដែលនឹង​ប្រព្រឹត្ត​ទៅចាប់​ពីថ្ងៃ​ទី​១០​ ដល់​ ១៣ ខែតុលា ឆ្នាំ២០១៨ ទីក្រុងក្វាងចូវ ខេត្តក្វាងទុង ប្រទេសចិន 25 May 2018 / 07:44 AM
សេចក្តីជូនដំណឹង ស្តីពីពិព័រណ៍ « 9th West China Cultural Industries Expo » ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៧-១០ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងស៊ីអាន ខេត្តសានស៊ី ប្រទេសចិន 25 May 2018 / 07:44 AM
ប្រទេសកម្ពុជាចូលរួមពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី១៥ ឆ្នាំ២០១៨ “The 15th China-ASEAN Expo 2018” 25 May 2018 / 07:44 AM
សេចក្តីជូនដំណឹង ស្តីពីការរៀបចំ “ពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី១៥ ឆ្នាំ២០១៨" 25 May 2018 / 07:44 AM
សេចក្តីជូនដំណឹង ស្តីពីការរៀបចំ “ពិព័រណ៍ The First Belt and Road International Food Expo (Hong Kong) (BRIFE 2018) 25 May 2018 / 07:44 AM
សេចក្តីជូនដំណឹង ស្តីពីការរៀបចំ “ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី៥ និងពិព័រណ៍ផលិតផលនាំចេញ-នាំចូល ទីក្រុងគុនមិញ លើកទី២៥” 25 May 2018 / 07:44 AM
សេចក្ដីជូនដំណឹងស្ដីពីការរៀបចំពិព័រណ៍ពាណិជ្ជកម្ម "យុទ្ធនាការទិញផលិតផលខ្មែរ" នៅខេត្តបន្ទាយមានជ័យ 25 May 2018 / 07:44 AM