ភាសាខ្មែរ | English

Our website is under construction, sorry for any inconvenient causes.

កម្ម​វិធី​តាំង​ពិព័រណ៍ “The 15th China International SME Fair” ដែលនឹង​ប្រព្រឹត្ត​ទៅចាប់​ពីថ្ងៃ​ទី​១០​ ដល់​ ១៣ ខែតុលា ឆ្នាំ២០១៨ ទីក្រុងក្វាងចូវ ខេត្តក្វាងទុង ប្រទេសចិន

25 Jul 2018 / 08:42 AM

ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ពាណិជ្ជករ អាជីវករ និងសាធារណជនទូទៅឲ្យបានជ្រាបថា៖

ការិយាល័យពិព័រណ៍អន្តរជាតិ សហគ្រាសខ្នាតតូច និង​មធ្យម​នៃសាធារណរដ្ឋប្រជាមានិតចិន ​នឹងរៀបចំ​កម្ម​វិធី​តាំង​ពិព័រណ៍ “The 15th China International SME Fair” ដែលនឹង​ប្រព្រឹត្ត​ទៅចាប់​ពីថ្ងៃ​ទី​១០​ ដល់​ ១៣ ខែតុលា ឆ្នាំ២០១៨ ​​នៅ​ POLY World Trade Center Expo ទីក្រុងក្វាងចូវ ខេត្តក្វាងទុង ប្រទេសចិន។

 

​អាស្រ័យដូច​បានជម្រាបជូនខាងលើ ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញពាណិជ្ជករ អាជីវករ​ ដែល​ជា​ម្ចាស់​ក្រុមហ៊ុន និងសហគ្រាសទាំងអស់ ដែលមានបំណងទៅចូលរួមផ្សព្វផ្សាយពីផលិតផលរបស់ខ្លួន ឬមាន​គម្រោងស្វែងរកដៃគូពាណិជ្ជកម្មក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ សូមមកទាក់ទង និងបំពេញបែបបទ​នៅ​នាយកដ្ឋាន កិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃជូនដំណឹងនេះរហូត​ដល់​ត្រឹម​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ដោយភ្ជាប់មកជាមួយនូវពាក្យស្នើសុំចូលរួម និងឯកសារពាក់ព័ន្ធ​ផ្សេងៗទៀត។

 

​សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម​ក្រសួងពាណិជ្ជកម្ម​ ដែលមានទីតាំងស្ថិតនៅជាន់ទីពីរ អាគារទីស្តីការក្រសួងពាណិជ្ជកម្ម អាសយដ្ឋាន៖ ដីឡូត៍ លេខ ១៩-៦១ មហាវិថីសហព័ន្ធរុស្សី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ទូរស័ព្ទទាក់ទង៖​០១២ ៧០៣ ៣៩៣ ឬ ០១២​ ៧៧៧ ៩៥៩ ឬ ០១២​​ ៦០០​ ៧៧៨
អាសយដ្ឋានអ៊ីម៉ែល៖​sopheap.sok56789@gmail.com ឬ ​cheaputhea@yahoo.com
​​veasna_mao@yahoo.com។


Related Annoucements


សេចក្តីជូនដំណឹង ស្តីពី “ពិព័រណ៍កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង” នៅប្រទេសចិន 25 Jul 2018 / 08:42 AM
សេចក្តីជូនដំណឹង ស្តីពីពិព័រណ៍ “The 6th Food & Beverage Trade Fair” នៅប្រទេសថៃ 25 Jul 2018 / 08:42 AM
កម្ម​វិធី​តាំង​ពិព័រណ៍ “The 15th China International SME Fair” ដែលនឹង​ប្រព្រឹត្ត​ទៅចាប់​ពីថ្ងៃ​ទី​១០​ ដល់​ ១៣ ខែតុលា ឆ្នាំ២០១៨ ទីក្រុងក្វាងចូវ ខេត្តក្វាងទុង ប្រទេសចិន 25 Jul 2018 / 08:42 AM
សេចក្តីជូនដំណឹង ស្តីពីពិព័រណ៍ « 9th West China Cultural Industries Expo » ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៧-១០ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងស៊ីអាន ខេត្តសានស៊ី ប្រទេសចិន 25 Jul 2018 / 08:42 AM
ប្រទេសកម្ពុជាចូលរួមពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី១៥ ឆ្នាំ២០១៨ “The 15th China-ASEAN Expo 2018” 25 Jul 2018 / 08:42 AM
សេចក្តីជូនដំណឹង ស្តីពីការរៀបចំ “ពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី១៥ ឆ្នាំ២០១៨" 25 Jul 2018 / 08:42 AM
សេចក្តីជូនដំណឹង ស្តីពីការរៀបចំ “ពិព័រណ៍ The First Belt and Road International Food Expo (Hong Kong) (BRIFE 2018) 25 Jul 2018 / 08:42 AM