ភាសាខ្មែរ | English

Our website is under construction, sorry for any inconvenient causes.

DEPARTMENT OF TRADE POLICY

Welcome to DEPARTMENT OF TRADE POLICY

Mission / Vision

បេសកកម្ម

នាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ១៣១ អនក្រ.បក ចុះថ្ងៃទី១៤  ខែមីនា

ឆ្នាំ២០១៤ បន្ទាប់ពីកម្មវិធីកំណែទម្រង់រចនាសម្ព័ន្ធថ្មីរបស់ក្រសួងពាណិជ្ជកម្ម  និងស្ថិតក្រោមការគ្រប់គ្រង និងដឹកនាំផ្ទាល់

​របស់​អគ្គនាយកដ្ឋាន​​ជំរុញពាណិជ្ជកម្ម។    នាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម    មានបេសកកម្ម    ចូលរួមចំណែក

អនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីកំណើន  ការងារ   សមធម៌   និងប្រសិទ្ធភាព   សំដៅសម្រេចនូវ

គោលដៅរួមគឺកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាកម្ពុជា ក្នុងក្របខណ្ឌទូទាំងប្រទេស។



បេសកកម្មសំខាន់ទី២ គឺផ្តួចផ្តើមគំនិតយោបល់ បង្កើតគោលនយោបាយទ្រទ្រង់សកម្មភាពពាណិជ្ជកម្មក្នុងស្រុក គាំទ្រគំនិត

ផ្តួចផ្តើមធ្វើពិធិធកម្មលើមុខទំនិញ និងសេវា ជំរុញការតភ្ជាប់បណ្តាញទំនាក់ទំនងចង្វាក់តម្លៃពីផលិតកម្មមកទីផ្សារទាំងក្នុង

តំបន់ និងពិភពលោក  និងគាំទ្រដល់សកម្មភាពជំរុញការនាំចេញផលិតផលសក្តានុពល  និងសេវាកម្មកម្ពុជា  ទៅទីផ្សា

អន្តរជាតិ។

 

ចក្ខុវិស័យ

កំណើនសកម្មភាពពាណិជ្ជកម្មក្នុងស្រុកមានលក្ខណៈរួសរវើក មុខទំនិញ និងសេវាកម្មថ្មីៗ មានវត្តមាននៅលើទីផ្សារ

ទាំងក្នុង និងក្រៅប្រទេស។