ភាសាខ្មែរ | English

Our website is under construction, sorry for any inconvenient causes.

ឯកឧត្តមរដ្ឋមន្ត្រី ជួបពិភាក្សាការងារជាមួយគណៈប្រតិភូពាណិជ្ជករសហរដ្ឋអាមេរិក

07 Jan 2018 / 03:12 AM

កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅទីស្តីការក្រសួង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឲ្យប្រតិភូពាណិជ្ជករសហរដ្ឋអាមេរិក ដែលដឹកនាំដោយ ឯកឧត្តម គឹម ឆាហួត អគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា ចូលជួបសម្តែងការគួរសម និងដើម្បីភ្ជាប់ទំនាក់ទំនង និងជំរុញល្បឿនពាណិជ្ជកម្មទ្វេភាគី រវាងសហរដ្ឋអាមេរិក និងកម្ពុជា តាមរយៈការជំរុញការនាំចេញ-នាំចូលទំនិញដោយប្រើប្រាស់កំពង់ផែ Los Angeles ជាច្រកសេដ្ឋកិច្ច។

នៅក្នុងជំនួបពិភាក្សាគ្នានេះ ភាគីទាំងពីរបានសន្យានឹងជំរុញឲ្យមានការផ្លាស់ប្តូរបេសកកម្មពាណិជ្ជម្មទៅវិញទៅមក ជាពិសេសការផ្លាស់ប្តូរទំនិញ និងសេវាកម្ម ព្រមទាំងការចូលរួមក្នុងព្រឹត្តិការណ៍ជំរុញពាណិជ្ជកម្ម ទាំងនៅកម្ពុជា និងនៅសហរដ្ឋអាមេរិក។

បន្ថែមលើនេះ​ ភាគីទាំងពីរបានប្តេជ្ញាពង្រឹងកិច្ចសហការរវាងសហគ្រាសធុនតូច និងមធ្យម​ តាមរយ:កៀងគរពាណិជ្ជករអាមេរិក ចាប់ដៃគូជាមួយពាណិជ្ជករកម្ពុជា ដើម្បីផលិតទំនិញសម្រាប់នាំចេញទៅទីផ្សារអាមេរិកវិញ ដោយប្រើប្រាស់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ដែលសហរដ្ឋអាមេរិកផ្តល់ឲ្យកម្ពុជា។

#អត្ថបទ៖ នាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម


Related News


ក្រសួងពាណិជ្ជកម្ម ចូលរួមជំរុញតារារះនាទិសនីរតីរបស់កម្ពុជា 07 Jan 2018 / 03:12 AM
លទ្ធផលនៃកិច្ចប្រជុំឧត្តមមន្ត្រី សម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម លើកទី១១ 07 Jan 2018 / 03:12 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ អញ្ជើញចូលទស្សនាទីបញ្ជាការដ្ឋានយោធាស្រុកឡុកនិញ ខេត្តប៊ិញភឿក ប្រទេសវៀតណាម 07 Jan 2018 / 03:12 AM
សេចក្តីប្រកាសព័ត៌មាន ស្តីពីវេទិកាធុរកិច្ចកម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ២០១៧ | PRESS RELEASE ON BUSINESS FORUM CAMBODIA-EAEU 2017 07 Jan 2018 / 03:12 AM
នាយករដ្ឋមន្ត្រីកម្ពុជា បង្ហាញមោទនភាពចំពោះការរីកចម្រើននៃវិស័យពាណិជ្ជកម្ម 07 Jan 2018 / 03:12 AM
ឯកឧត្តមរដ្ឋមន្ត្រី ជួបពិភាក្សាការងារជាមួយគណៈប្រតិភូពាណិជ្ជករសហរដ្ឋអាមេរិក 07 Jan 2018 / 03:12 AM