ភាសាខ្មែរ | English

Our website is under construction, sorry for any inconvenient causes.

ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន សាទរជាមួយសមិទ្ធផលការងាររបស់ក្រសួងពាណិជ្ជកម្ម

07 Jan 2018 / 03:23 AM

(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាព សម្រាប់ពិធីបិទសន្និបាតបូកសរុបការងារពាណិជ្ជកម្ម ឆ្នាំ២០១៧ និងទិសដៅអនុវត្តន៍ការងារឆ្នាំ២០១៨ ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការសាទរចំពោះសមិទ្ធផលការងារសំខាន់ៗ ដែលក្រសួងពាណិជ្ជកម្ម សម្រេចបាននៅក្នុងឆ្នាំ២០១៧។

ជាមួយកំណើននៃការនាំចេញក្រោមប្រព័ន្ធអនុគ្រោះពន្ធ គិតជាទឹកប្រាក់ចំនួន ៩,៥ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០១៧ ពោលគឺបានកើនឡើង ២០% បើធៀបនឹងឆ្នាំ២០១៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «កំណើនពាណិជ្ជកម្ម គួរឲ្យកត់សម្គាល់នេះ ពិតជាមិនអាចកាត់ផ្តាច់បានពីការរួមចំណែកយ៉ាងសកម្មរបស់ក្រសួងពាណិជ្ជកម្ម តាមរយៈការធ្វើសកម្មភាពពាណិជ្ជកម្មទាំងក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ» «តាមការព្យាករណ៍ បានបង្ហាញឲ្យឃើញថា ឆ្នាំ២០១៧ និងឆ្នាំ២០១៨ កម្ពុជារំពឹងថា នឹងទទួលបានកំណើនសេដ្ឋកិច្ច ប្រមាណ ៦,៩%»។

ជាមួយនឹងការអបអរសាទរនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ក៏បានផ្តល់អនុសាសន៍មួយចំនួន ដល់ក្រសួងពាណិជ្ជកម្ម ដោយផ្តោតសំខាន់លើការបន្តអនុវត្តន៍គោលនយោបាយ និងកម្មវិធីកំណែទម្រង់ស៊ីជម្រៅ ដើម្បីលើកកម្ពស់បរិយាសធុរកិច្ច និងកិច្ចសម្រួលពាណិជ្ជកម្មជូនវិស័យឯកជន ជាពិសេសការធ្វើពិពិធកម្មទីផ្សារថ្មីៗបន្ថែម សម្រាប់ឈានទៅធ្វើសមាហរណកម្មផលិតផលក្នុងស្រុក ចូលទៅក្នុងបណ្តាញផលិតកម្មក្នុងតំបន់ និងពិភពលោក។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងបានសំណូមពរមន្ត្រីក្រសួងពាណិជ្ជកម្ម ប្រកាន់ខ្ជាប់នូវវប្បធម៌ការងារល្អនេះបន្តទៀត ដើម្បីនាំមកនូវភាពរីកចម្រើន ក៏ដូចជាសមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់ក្រសួងពាណិជ្ជកម្ម ក៏ដូចជាវិស័យពាណិជ្ជកម្មរបស់កម្ពុជាទាំងមូល ជាពិសេសចូលរួមលើកស្ទួយដល់ការអនុវត្តគោលការណ៍អភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា៕


Related News


ឯកឧត្តម ប៉ាន សូរស័ក្តិ ចូលរួមក្នុងពិធីបើកជាផ្លូវការនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអង្គការ WTO លើកទី១១ 07 Jan 2018 / 03:23 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងកម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្ម (EIF) ក្នុងកិច្ចប្រជុំ HIGH-LEVEL DIALOGUE ស្តីពីការបង្កើនការវិនិយោគក្នុងប្រទេសអភិវឌ្ឃន៍តិចតួច 07 Jan 2018 / 03:23 AM
ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ធ្វើបទអន្តរគមន៍ ស្តីពីកិច្ចសម្រួលការវិនិយោគសម្រាប់ការអភិវឌ្ឍ ក្នុងអំទ្បុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី WTO លើកទី១១ 07 Jan 2018 / 03:23 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើប្រតិភូកសិកម្មចិន វិនិយោគលើដំណាំដំឡូងមី និងមៀនប៉ៃលិន ដើម្បីជំរុញការនាំចេញ 07 Jan 2018 / 03:23 AM
ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន សាទរជាមួយសមិទ្ធផលការងាររបស់ក្រសួងពាណិជ្ជកម្ម 07 Jan 2018 / 03:23 AM
ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្ម អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០១៧ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០១៨ 07 Jan 2018 / 03:23 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្រកាសដាក់ឲ្យប្រើប្រាស់កម្មវិធីព័ត៌មានក្រសួងពាណិជ្ជកម្ម សម្រាប់ទូរស័ព្ទដៃ 07 Jan 2018 / 03:23 AM
ក្រសួងពាណិជ្ជកម្ម ចូលរួមជំរុញតារារះនាទិសនីរតីរបស់កម្ពុជា 07 Jan 2018 / 03:23 AM
លទ្ធផលនៃកិច្ចប្រជុំឧត្តមមន្ត្រី សម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម លើកទី១១ 07 Jan 2018 / 03:23 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ អញ្ជើញចូលទស្សនាទីបញ្ជាការដ្ឋានយោធាស្រុកឡុកនិញ ខេត្តប៊ិញភឿក ប្រទេសវៀតណាម 07 Jan 2018 / 03:23 AM