ភាសាខ្មែរ | English

Our website is under construction, sorry for any inconvenient causes.

ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ធ្វើបទអន្តរគមន៍ ស្តីពីកិច្ចសម្រួលការវិនិយោគសម្រាប់ការអភិវឌ្ឍ ក្នុងអំទ្បុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី WTO លើកទី១១

07 Jan 2018 / 07:17 AM

ទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន៖ កាលពីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមធ្វើបទអន្តរគមន៍ ស្តីពីកិច្ចសម្រួលការវិនិយោគសម្រាប់ការអភិវឌ្ឍ ក្នុងអំទ្បុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី WTO លើកទី១១ ដោយមានការចូលរួមពីរដ្ឋមន្រ្តី និងប្រធានប្រតិភូតំណាងប្រទេសសមាជិកជាង៦០។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានបង្ហាញពីសក្តានុពលសេដ្ឋកិច្ច វិនិយោគរបស់កម្ពុជា និងប្រទេសដែលវិនិយោគនៅកម្ពុជា ដូចជា ចិន ជប៉ុន កូរ៉េ សហរដ្ឋអាមេរិក និងចក្រភាពអង់គ្លេស។ កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំរុញ និងការពារវិនិយោគរបស់ប្រទេសសមាជិកអង្គការ WTO ជាច្រើន ដែលជាកត្តាញាំងឲ្យមានការវិនិយោគនៅកម្ពុជាកាន់តែច្រើន។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបង្ហាញពីការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីក្រុមហ៊ុនពាណិជ្ជកម្ម ការចេញវិញ្ញាបនប័ត្រប្រពភពដើមទំនិញ និងការស្រាវជ្រាវម៉ាក។ ហើយឯកឧត្តមក៏បានបង្ហាញអំពីវេទិការាជរដ្ឋាភិបាល និងវិស័យឯកជន ដែលរាជរដ្ឋាភិបាលកម្ពុជាបានពង្រឹង និងបើកឱកាសឲ្យវិស័យឯកជនចូលរួមមតិសម្រាប់ជំរុញ និងបង្កើនបរិយាកាសវិនិយោគ និងធុរកិច្ចកាន់តែប្រសើរទ្បើង ជូនទៅដល់អ្នកចូលរួមប្រជុំផងដែរ។

បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនេះ ក៏បានអនុម័តសេចក្តីប្រកាសរួមរដ្ឋមន្រ្តី ស្តីអំពីការសម្រួលវិនិយោគសម្រាប់ការអភិវឌ្ឍផងដែរ ដែលសេចក្តីប្រកាសរួមនេះបានសង្កត់ធ្ងន់ និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រទេសកំពុងអភិវឌ្ឍ និងប្រទេសអភិវឌ្ឍន៍តិចតួច សម្រាប់ធ្វើឲ្យមានការសម្រួលវិនិយោគ និងទាក់ទាញវិនិយោគបន្ថែមដើម្បីជំរុញការអភិវឌ្ឍផងដែរ។

#អត្ថបទ៖ នាយកដ្ឋានផ្តល់ព័ត៌មាន និងផ្ទៀងផ្ទាត់ច្បាប់


Related News


ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើសុំលោកជំទាវរដ្ឋមន្រ្តីអាហ្សង់ទីន ជួយជំរុញអ្នកវិនិយោគអាហ្សង់ទីនមកកម្ពុជា 07 Jan 2018 / 07:17 AM
ឯកឧត្តម កឹម ស៊ីថន ដឹកនាំមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ចូលរួមគោរពវិញ្ញាណក្ខន្ធឯកឧត្តម អ៊ឹម សិទ្ធី 07 Jan 2018 / 07:17 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ចូលរួមក្នុងពិធីបើកជាផ្លូវការនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអង្គការ WTO លើកទី១១ 07 Jan 2018 / 07:17 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងកម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្ម (EIF) ក្នុងកិច្ចប្រជុំ HIGH-LEVEL DIALOGUE ស្តីពីការបង្កើនការវិនិយោគក្នុងប្រទេសអភិវឌ្ឃន៍តិចតួច 07 Jan 2018 / 07:17 AM
ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ធ្វើបទអន្តរគមន៍ ស្តីពីកិច្ចសម្រួលការវិនិយោគសម្រាប់ការអភិវឌ្ឍ ក្នុងអំទ្បុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី WTO លើកទី១១ 07 Jan 2018 / 07:17 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើប្រតិភូកសិកម្មចិន វិនិយោគលើដំណាំដំឡូងមី និងមៀនប៉ៃលិន ដើម្បីជំរុញការនាំចេញ 07 Jan 2018 / 07:17 AM
ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន សាទរជាមួយសមិទ្ធផលការងាររបស់ក្រសួងពាណិជ្ជកម្ម 07 Jan 2018 / 07:17 AM
ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្ម អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០១៧ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០១៨ 07 Jan 2018 / 07:17 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្រកាសដាក់ឲ្យប្រើប្រាស់កម្មវិធីព័ត៌មានក្រសួងពាណិជ្ជកម្ម សម្រាប់ទូរស័ព្ទដៃ 07 Jan 2018 / 07:17 AM