ភាសាខ្មែរ | English

Our website is under construction, sorry for any inconvenient causes.

ឯកឧត្តម ប៉ាន សូរស័ក្តិ ចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងកម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្ម (EIF) ក្នុងកិច្ចប្រជុំ HIGH-LEVEL DIALOGUE ស្តីពីការបង្កើនការវិនិយោគក្នុងប្រទេសអភិវឌ្ឃន៍តិចតួច

07 Jan 2018 / 07:25 AM

ទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន៖ កាលពីរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមថ្លែងសុន្ទរកថា ចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងកម្មវិធីការពង្រឹងក្របខ័ណ្ឌសមាហរណកម្ម (EIF) ក្នុងកិច្ចប្រជុំ High-Level Dialogue ស្តីពីការបង្កើនការវិនិយោគក្នុងប្រទេសអភិវឌ្ឃន៍តិចតួច ដែលមានការចូលរួមពីលោកជំទាវ Bernadette Essossimna Legzim-Balouki រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជំរុញវិស័យឯកជននៃសាធារណៈរដ្ឋតូហ្គូ, ឯកឧត្តម The Rt. Hon. Greg Hands MP រដ្ឋមន្រ្តីគោលនយោបាយពាណិជ្ជកម្មអង់គ្លេស, លោកជំទាវ Susana Malcorra ប្រធានអង្គប្រជុំថ្នាក់រដ្ឋមន្រ្តីអង្គការ WTO លើកទី11, ឯកឧត្តម Roberto Azevêdo អគ្គនាយកអង្គការ WTO និងបណ្តារដ្ឋមន្រ្តីនៃសមាជិកអង្គការ WTO ។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានផ្តល់បទអន្តរាគមន៍ចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងកម្មវិធីការពង្រឹងក្របខ័ណ្ឌសមាហរណកម្ម (EIF) ដោយបានគូសបញ្ជាក់ពីចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖
•កម្មវិធីជំនួយបច្ចេកទេសត្រូវតម្រូវឲ្យត្រូវនឹងលក្ខខណ្ឌ និងស្ថានភាពរបស់ប្រទេសទទួលជំនួយ ហើយត្រូវផ្តោតលើប្រជាជនដែលងាយនឹងរងគ្រោះ
•ត្រូវផ្តោតលើការធ្វើពិពិធកម្មផលិតកម្ម ការបង្កើនតម្លៃបន្ថែម និងការនាំចេញទៅទីផ្សារថ្មីៗ
•ត្រូវធ្វើឲ្យប្រាកដថា ទីផ្សារថ្មីត្រូវផ្តល់ឱកាសយូរអង្វែង ក្នុងការបង្កើនតម្លៃបន្ថែមដែលអាចនាំឲ្យមានទំនាក់ទំនងកាន់តែស៊ីសង្វាក់គ្នារវាងអ្នកផ្គត់ផ្គង់ អ្នកផលិត និងអ្នកនាំចេញ
•ពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើរតួនាទីយ៉ាងសំខាន់សម្រាប់កំណើន និងការអភិវឌ្ឍសេដ្ឋកិច្ច។
•ដៃគូកម្មវិធី EIF សម្រាប់ការអភិវឌ្ឍប្រទេសអភិវឌ្ឍន៍តិចតួចទាំងអស់ ត្រូវធានា ៖
-សិក្សា វិភាគដោយផ្អែកលើទិន្នន័យ និងសូចនាករត្រឹមត្រូវ ដែលជួយដល់ការកំណត់ បញ្ហាប្រឈម និងកាលានុវត្តភាព
-ផ្តល់លទ្ធភាពដល់ភាគីពាក់ព័ន្ធសំខាន់ៗក្នុងសកម្មភាពសេដ្ឋកិច្ច បានចូលរួមយ៉ាងសកម្មក្នុងពាណិជ្ជកម្មតំបន់ និងអន្តរជាតិ និងដាក់ចេញនូវគោលនយោបាយដែលមានភាពអំណោយផល សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
-បង្កើនការវិនិយោគដែលចាំបាច់ក្នុងការជួយឲ្យកសិករ សិប្បករ និងយុវជន អាចកសាងសមត្ថភាពផលិត និងជំនាញរបស់ខ្លួន និងសមត្ថភាពធ្វើពាណិជ្ជកម្ម តាមរយៈការបង្កើនការនាំចេញ ការស្វែងរកទីផ្សារថ្មី និងទទួលបានឱកាសការងារថ្មីៗជាច្រើន។

នៅក្នុងឱកាសផងដែរ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានជួបប្រជុំទ្វេភាគីជាមួយលោក Ratnakar Adhikari ប្រធានប្រតិបត្តិនៃកម្មវិធីការពង្រឹងក្របខ័ណ្ឌសមាហរណកម្ម (EIF) របស់អង្គការ WTO ក្នុងគោលបំណងបន្តផ្តល់ជំនួយគាំទ្រពាណិជ្ជកម្មដល់កម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ EIF ក្នុងការផ្តល់ជំនួយកម្ពុជាកន្លងមក និងស្នើសុំបន្តទៀតពី EIF ក្នុងការជួយដល់កម្ពុជា ដូចជាគម្រោងលើអង្ករ ដំឡូងមី សូត្រ និងវិស័យអាទិភាពមួយចំនួនទៀត។

បន្ទាប់មក ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជួបសន្ទនាក្រៅផ្លូវការជាមួយ ឯកឧត្តម Greg Hands រដ្ឋមន្ត្រីគោលនយោបាយពាណិជ្ជកម្មអង់គ្លេស និងលោកជំទាវ Susana Malcorra ប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអង្គការពាណិជ្ជកម្មពិភពលោកលើកទី១១ ដើម្បីបង្ហាញពីសក្តានុពលនៃការផ្តល់ជំនួយ និងការចែករំលែកបទពិសោធន៍ការអនុវត្តគម្រោងរបស់កម្ពុជាទៅបណ្តាប្រទេសអភិវឌ្ឍន៍តិចតួចដទៃទៀត។

#អត្ថបទ៖ នាយកដ្ឋានផ្តល់ព័ត៌មាន និងផ្ទៀងផ្ទាត់ច្បាប់


Related News


ក្រសួងពាណិជ្ជកម្ម ចូលរួមជំរុញតារារះនាទិសនីរតីរបស់កម្ពុជា 07 Jan 2018 / 07:25 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើសុំលោកជំទាវរដ្ឋមន្រ្តីអាហ្សង់ទីន ជួយជំរុញអ្នកវិនិយោគអាហ្សង់ទីនមកកម្ពុជា 07 Jan 2018 / 07:25 AM
ឯកឧត្តម កឹម ស៊ីថន ដឹកនាំមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ចូលរួមគោរពវិញ្ញាណក្ខន្ធឯកឧត្តម អ៊ឹម សិទ្ធី 07 Jan 2018 / 07:25 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ចូលរួមក្នុងពិធីបើកជាផ្លូវការនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអង្គការ WTO លើកទី១១ 07 Jan 2018 / 07:25 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងកម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្ម (EIF) ក្នុងកិច្ចប្រជុំ HIGH-LEVEL DIALOGUE ស្តីពីការបង្កើនការវិនិយោគក្នុងប្រទេសអភិវឌ្ឃន៍តិចតួច 07 Jan 2018 / 07:25 AM
ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ធ្វើបទអន្តរគមន៍ ស្តីពីកិច្ចសម្រួលការវិនិយោគសម្រាប់ការអភិវឌ្ឍ ក្នុងអំទ្បុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី WTO លើកទី១១ 07 Jan 2018 / 07:25 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើប្រតិភូកសិកម្មចិន វិនិយោគលើដំណាំដំឡូងមី និងមៀនប៉ៃលិន ដើម្បីជំរុញការនាំចេញ 07 Jan 2018 / 07:25 AM
ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន សាទរជាមួយសមិទ្ធផលការងាររបស់ក្រសួងពាណិជ្ជកម្ម 07 Jan 2018 / 07:25 AM
ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្ម អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០១៧ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០១៨ 07 Jan 2018 / 07:25 AM