ភាសាខ្មែរ | English

Our website is under construction, sorry for any inconvenient causes.

ឯកឧត្តម ប៉ាន សូរស័ក្តិ ចូលរួមក្នុងពិធីបើកជាផ្លូវការនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអង្គការ WTO លើកទី១១

07 Jan 2018 / 07:28 AM

ទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន៖ កាលពីល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមក្នុងពិធីបើកជាផ្លូវការនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអង្គការ WTO លើកទី១១ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម Mauricio Macri ប្រធានាធិបតីអាហ្សង់ទីន ឯកឧត្តម Michel Temer ប្រធានាធិបតីប្រេស៊ីល (Brazil) ឯកឧត្តម Horacio Cartes ប្រធានាធិបតីប៉ារាហ្គាយ (Paraguay) និង ឯកឧត្តម Tabaré Vázquez ប្រធានាធិបតីអ៊ុយរូហ្គាយ (Uruguay) ព្រមទាំងមានការចូលរួមពីរដ្ឋមន្រ្តីនៃសមាជិកអង្គការ WTO ចំនួន ១៦៤ សមាជិក។

នៅក្នុងពិធីបើកនេះ ឯកឧត្តមប្រធានាធិបតីទាំង៤ និងឯកឧត្តម Roberto Azevêdo អគ្គនាយកអង្គការ WTO បានបង្ហាញពីសារៈសំខាន់ និងគាំទ្រពេញទំហឹងនូវប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងភាពចាំបាច់នៃការចូលរួមរបស់ប្រទេសអភិវឌ្ឍន៍តិចតួច និងការចែករំលែកផលប្រយោជន៍ដែលអាចទទួលយកបាននៅក្នុងក្រុមប្រទេសអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួច។

បន្ទាប់មកឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបប្រជុំទ្វេភាគីក្រៅផ្លូវការជាមួយ ឯកឧត្តម Emil Karanikolov រដ្ឋមន្រ្តីសេដ្ឋកិច្ចនៃសាធារណៈរដ្ឋប៊ុលហ្គារី ឯកឧត្តម Peter ZIGA រដ្ឋមន្រ្តីសេដ្ឋកិច្ចនៃសាធារណៈរដ្ឋស្លូវ៉ាគី ឯកឧត្តម Vladimir Bartl អនុរដ្ឋមន្រ្តីពាណិជ្ជកម្មក្រៅប្រទេសនៃសាធារណៈរដ្ឋឆេក ឯកឧត្តមបណ្ឌិត ISTVAN MIKOLA រដ្ឋលេខាធិការការបរទេស និងពាណិជ្ជកម្មនៃហុងហ្គារី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទ្វេភាគី និងក្រោមក្របខ័ណ្ឌសហភាពអឺរ៉ុប។

នៅក្នុងជំនួបប្រជុំដាច់ដោយឡែកពីគ្នា ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័កិ្ត បានបង្ហាញអំពីស្ថានភាពពាណិជ្ជកម្មទ្វេភាគី និងការកើនឡើងគួរអោយកត់សម្គាល់នូវកំណើនពាណិជ្ជកម្មនាំចេញ-នាំចូលរវាងកម្ពុជា ជាមួយប្រទេសជាសមាជិកសហគមន៍អឺរ៉ុបទាំងបួននេះ ដែលនេះគឺជាផ្លែផ្កានៃប្រយោជន៍របស់ប្រព័ន្ធអនុគ្រោះលើគ្រប់ទំនិញទាំងអស់លើកលែងសព្វាវុធ និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អក្នុងបណ្តាឆ្នាំកន្លងមក។ ឯកឧត្តមរដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា និងរដ្ឋមន្រ្តីនៃប្រទេសសមាជិកទាំងបួននេះ មានការគាំទ្រ និងយល់ស្របគ្នាថា កិច្ចសហប្រតិបត្តិការ និងការធ្វើពាណិជ្ជកម្មក្នុងបណ្តាឆ្នាំកន្លងមកពិតជាបានប្រតិបត្តិបានត្រឹមត្រូវ ហើយបានបញ្ជាក់ផងដែរថា ភាគីនីមួយៗត្រូវបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី និងពហុភាគីជាបន្ថែមទៀត សំដៅបង្កើនការនាំចេញពីកម្ពុជា និងការនាំចេញពីបណ្តាប្រទេសសមាជិកទាំងបួននេះ មកកម្ពុជាផងដែរ ដែលនឹងជួយបង្កើនចំណូល និងបង្កើតការងារជូនកម្មករ-កម្មការិនី និងប្រជាជនដែលបម្រើការងារផ្ទាល់ និងប្រយោលក្នុងវិស័យនីមួយៗ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអញ្ជើញគ្នាទៅវិញទៅមក ដើម្បីធ្វើទស្សនកិច្ចផ្លូវការ ក្នុងពេលវេលាសមស្រប នាឆ្នាំ២០១៨ សំដៅពិភាក្សា និងជំរុញការធ្វើពាណិជ្ជកម្មជាបន្តទៀត។

#អត្ថបទ៖ នាយកដ្ឋានផ្តល់ព័ត៌មាន និងផ្ទៀងផ្ទាត់ច្បាប់


Related News


រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្រកាសដាក់ឲ្យប្រើប្រាស់កម្មវិធីព័ត៌មានក្រសួងពាណិជ្ជកម្ម សម្រាប់ទូរស័ព្ទដៃ 07 Jan 2018 / 07:28 AM
ក្រសួងពាណិជ្ជកម្ម ចូលរួមជំរុញតារារះនាទិសនីរតីរបស់កម្ពុជា 07 Jan 2018 / 07:28 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើសុំលោកជំទាវរដ្ឋមន្រ្តីអាហ្សង់ទីន ជួយជំរុញអ្នកវិនិយោគអាហ្សង់ទីនមកកម្ពុជា 07 Jan 2018 / 07:28 AM
ឯកឧត្តម កឹម ស៊ីថន ដឹកនាំមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ចូលរួមគោរពវិញ្ញាណក្ខន្ធឯកឧត្តម អ៊ឹម សិទ្ធី 07 Jan 2018 / 07:28 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ចូលរួមក្នុងពិធីបើកជាផ្លូវការនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអង្គការ WTO លើកទី១១ 07 Jan 2018 / 07:28 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងកម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្ម (EIF) ក្នុងកិច្ចប្រជុំ HIGH-LEVEL DIALOGUE ស្តីពីការបង្កើនការវិនិយោគក្នុងប្រទេសអភិវឌ្ឃន៍តិចតួច 07 Jan 2018 / 07:28 AM
ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ធ្វើបទអន្តរគមន៍ ស្តីពីកិច្ចសម្រួលការវិនិយោគសម្រាប់ការអភិវឌ្ឍ ក្នុងអំទ្បុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី WTO លើកទី១១ 07 Jan 2018 / 07:28 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើប្រតិភូកសិកម្មចិន វិនិយោគលើដំណាំដំឡូងមី និងមៀនប៉ៃលិន ដើម្បីជំរុញការនាំចេញ 07 Jan 2018 / 07:28 AM
ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន សាទរជាមួយសមិទ្ធផលការងាររបស់ក្រសួងពាណិជ្ជកម្ម 07 Jan 2018 / 07:28 AM