ភាសាខ្មែរ | English

Our website is under construction, sorry for any inconvenient causes.

ឯកឧត្តម កឹម ស៊ីថន ដឹកនាំមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ចូលរួមគោរពវិញ្ញាណក្ខន្ធឯកឧត្តម អ៊ឹម សិទ្ធី

07 Jan 2018 / 07:28 AM

កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទី និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម អ៊ឹម សិទ្ធី អតីតតំណាងរាស្ដ្រមណ្ឌលកំពង់ចាមរបស់គណបក្សប្រជាជនកម្ពុជា និងជាអតីតរដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានទទួលមរណៈភាព កាលពីព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ។

ប្រតិភូក្រសួងពាណិជ្ជកម្ម មានសេចក្តីក្រៀមក្រំ សោកស្តាយ អាឡោះអាល័យជាទីបំផុត និងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ ឯកឧត្តម អ៊ឹម សិទ្ធី ដែលជាឪពុក ជាជីតាដ៏មានព្រហ្មវិហារធម៌ និងជាឥស្សរជនរបស់ជាតិដ៏ឧត្តុងឧត្តម ដែលបានលះបង់អស់កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិជាបន្តបន្ទាប់ក្នុងការអភិវឌ្ឍប្រទេស។

ទន្ទឹមនឹងនេះ ប្រតិភូក្រសួងពាណិជ្ជកម្ម សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្កិសិទ្ធិក្នុងលោក ព្រមទាំងទេព្តាទាំងមួយម៉ឺនលោកធាតុ សូមលោកប្រោះព្រំប្រសិទ្ធិពរដល់វិញ្ញាណក្ខន្ធ ឯកឧត្តម អ៊ឹម សិទ្ធី សូមបានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។


Related News


ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្ម អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០១៧ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០១៨ 07 Jan 2018 / 07:28 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្រកាសដាក់ឲ្យប្រើប្រាស់កម្មវិធីព័ត៌មានក្រសួងពាណិជ្ជកម្ម សម្រាប់ទូរស័ព្ទដៃ 07 Jan 2018 / 07:28 AM
ក្រសួងពាណិជ្ជកម្ម ចូលរួមជំរុញតារារះនាទិសនីរតីរបស់កម្ពុជា 07 Jan 2018 / 07:28 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើសុំលោកជំទាវរដ្ឋមន្រ្តីអាហ្សង់ទីន ជួយជំរុញអ្នកវិនិយោគអាហ្សង់ទីនមកកម្ពុជា 07 Jan 2018 / 07:28 AM
ឯកឧត្តម កឹម ស៊ីថន ដឹកនាំមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ចូលរួមគោរពវិញ្ញាណក្ខន្ធឯកឧត្តម អ៊ឹម សិទ្ធី 07 Jan 2018 / 07:28 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ចូលរួមក្នុងពិធីបើកជាផ្លូវការនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអង្គការ WTO លើកទី១១ 07 Jan 2018 / 07:28 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងកម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្ម (EIF) ក្នុងកិច្ចប្រជុំ HIGH-LEVEL DIALOGUE ស្តីពីការបង្កើនការវិនិយោគក្នុងប្រទេសអភិវឌ្ឃន៍តិចតួច 07 Jan 2018 / 07:28 AM
ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ធ្វើបទអន្តរគមន៍ ស្តីពីកិច្ចសម្រួលការវិនិយោគសម្រាប់ការអភិវឌ្ឍ ក្នុងអំទ្បុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី WTO លើកទី១១ 07 Jan 2018 / 07:28 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើប្រតិភូកសិកម្មចិន វិនិយោគលើដំណាំដំឡូងមី និងមៀនប៉ៃលិន ដើម្បីជំរុញការនាំចេញ 07 Jan 2018 / 07:28 AM