ភាសាខ្មែរ | English

Our website is under construction, sorry for any inconvenient causes.

ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើសុំលោកជំទាវរដ្ឋមន្រ្តីអាហ្សង់ទីន ជួយជំរុញអ្នកវិនិយោគអាហ្សង់ទីនមកកម្ពុជា

07 Jan 2018 / 07:29 AM

ទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន៖ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងវិនិយោគ រវាងប្រទេសទាំងពីរឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានស្នើសុំលោកជំទាវ Susana Malcorra រដ្ឋមន្រ្តីអាហ្សង់ទីន ជួយជំរុញអ្នកវិនិយោគ និងពាណិជ្ជករអាហ្សង់ទីន ដែលមានមូលដ្ឋាននៅអាស៊ីមកធ្វើការវិនិយោគ និងធ្វើពាណិជ្ជកម្មនៅប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានមានប្រសាសន៍បែបនេះនៅក្នុងកិច្ចប្រជុំទ្វេភាគីជាមួយលោកជំទាវ Susana Malcorra រដ្ឋមន្រ្តី​អាហ្សង់ទីន និងជាប្រធានអង្គប្រជុំថ្នាក់រដ្ឋមន្រ្តីអង្គការ WTO លើក​ទី១១ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧។

ឆ្លៀតក្នុងឱកាសជំនួបទ្វេភាគីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបង្ហាញពីសក្តានុពលសេដ្ឋកិច្ច វិនិយោគរបស់កម្ពុជា ក្នុងនោះឯកឧត្តមបានបញ្ជាក់ពីលក្ខខណ្ឌដ៏ប្រសើរនៃបរិយាកាសវិនិយោគ និងទីតាំងភូមិសាស្រ្តនៃប្រទេសកម្ពុជាដែលងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មក្នុងតំបន់។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានស្នើលោកជំទាវរដ្ឋមន្ត្រី ជួយរកវិធីសាស្រ្ត និងយុទ្ធសាស្រ្តជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត ដែលទំហំពាណិជ្ជកម្មនាពេលបច្ចុប្បន្នមានទំហំប្រមាណ ២៧ លានដុល្លារអាមេរិក។ ប្រទេសអាហ្សង់ទីន និងបណ្តាប្រទេសនៅទ្វីបអាមេរិកខាងត្បូងអាចជាទីផ្សារថ្មីបន្ថែមទៀតសម្រាប់ផលិតផលកម្ពុជា។ រីឯពេលបច្ចុប្បន្ន ចំនួនភ្ញៀវទេសចរអាហ្សង់ទីន​មកកម្ពុជាមានចំនួនប្រមាណជាង ១ ម៉ឺននាក់។

ឆ្លើយតបនឹងសំណើរបស់ឯកឧត្តមរដ្ឋមន្រ្តី លោកជំទាវ Susana Malcorra បញ្ជាក់ថានឹងពាំនាំសំណើរនេះជូនក្រសួងការបរទេស និងពាណិជ្ជកម្មអន្តរជាតិ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពិចារណា។

#អត្ថបទ៖ នាយកដ្ឋានផ្តល់ព័ត៌មាន និងផ្ទៀងផ្ទាត់ច្បាប់


Related News


ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន សាទរជាមួយសមិទ្ធផលការងាររបស់ក្រសួងពាណិជ្ជកម្ម 07 Jan 2018 / 07:29 AM
ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្ម អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០១៧ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០១៨ 07 Jan 2018 / 07:29 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្រកាសដាក់ឲ្យប្រើប្រាស់កម្មវិធីព័ត៌មានក្រសួងពាណិជ្ជកម្ម សម្រាប់ទូរស័ព្ទដៃ 07 Jan 2018 / 07:29 AM
ក្រសួងពាណិជ្ជកម្ម ចូលរួមជំរុញតារារះនាទិសនីរតីរបស់កម្ពុជា 07 Jan 2018 / 07:29 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើសុំលោកជំទាវរដ្ឋមន្រ្តីអាហ្សង់ទីន ជួយជំរុញអ្នកវិនិយោគអាហ្សង់ទីនមកកម្ពុជា 07 Jan 2018 / 07:29 AM
ឯកឧត្តម កឹម ស៊ីថន ដឹកនាំមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ចូលរួមគោរពវិញ្ញាណក្ខន្ធឯកឧត្តម អ៊ឹម សិទ្ធី 07 Jan 2018 / 07:29 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ចូលរួមក្នុងពិធីបើកជាផ្លូវការនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអង្គការ WTO លើកទី១១ 07 Jan 2018 / 07:29 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងកម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្ម (EIF) ក្នុងកិច្ចប្រជុំ HIGH-LEVEL DIALOGUE ស្តីពីការបង្កើនការវិនិយោគក្នុងប្រទេសអភិវឌ្ឃន៍តិចតួច 07 Jan 2018 / 07:29 AM
ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ធ្វើបទអន្តរគមន៍ ស្តីពីកិច្ចសម្រួលការវិនិយោគសម្រាប់ការអភិវឌ្ឍ ក្នុងអំទ្បុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី WTO លើកទី១១ 07 Jan 2018 / 07:29 AM