ភាសាខ្មែរ | English

Our website is under construction, sorry for any inconvenient causes.

សេចក្តីជូនដំណឹងស្តីពីការដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ហាឡាលកម្ពុជា

02 Feb 2018 / 04:47 AM

ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិតិ្តយសសូមជូនដំណឹងដល់ ឧកញ៉ា លោក លោកស្រី ដែលជាផលិតករ សេវាករ និងប្រតិបត្តិករអាជីវកម្ម ទាំងអស់ជ្រាបថា៖

ដើម្បីជំរុញការលើកកម្ពស់  និងអភិវឌ្ឍន៍ផលិតផល  និងសេវាកម្មថ្មីៗសម្រាប់បំពេញសេចក្តីត្រូវការក្នុងទីផ្សារ ក្រសួងពាណិជ្ជកម្ម  នឹងផ្ដល់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ហាឡាល ជូនអតិថិជនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

 

ចំពោះព័ត៌មានលម្អិត​​ផ្សេងៗ ស្ដីពីការដាក់ពាក្យស្នើសុំខាងលើ សូមទំនាក់ទំនងមក លេខាធិការដ្ឋានកិច្ចការហាឡាលកម្ពុជា (នាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម) នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្មតាមរយៈ 

         - ទូរស័ព្ទលេខ       ០៩៥ ៧៩២ ០០៥/ ០១២ ៧០៩ ៣០០/ ០១២ ៨៦៤ ២៧៨/ ០១៧ ៤៩៥ ០៩១

  - អ៊ីម៉ែល             ៖ ​lychannimol92@gmail.com / chea.vorak@moc.gov.kh / chea.buntheang@moc.gov.kh

 

 


Related News