ភាសាខ្មែរ | English

Our website is under construction, sorry for any inconvenient causes.

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់លើកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម និងវិនិយោគ

02 Feb 2018 / 05:05 AM

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់លើកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន ភីអេហ្វអិមគ្លូប៊ល វេនឈ័រ ឯ.ក របស់ប្រទេសម៉ាឡេស៊ី។

 

នារសៀលថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៧ នាមជ្ឈមណ្ឌលសន្និសីទ និងតាំងពិព័រណ៍កោះពេជ្រ ក្នុងអំឡុងពេលនៃការរៀបចំពិព័រណ៍ពាណិជ្ជកម្មនាំចេញ នាំចូល និងខេត្តមួយ ផលិតផលមួយ កម្ពុជាលើកទី១២ ឆ្នាំ២០១៧ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់លើកិច្ចសហប្រតិបត្តិការ ជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជានិងក្រុមហ៊ុនភីអេហ្វអិម គ្លូប៊ល វេនឈ័រ ឯ.ក របស់ប្រទេសម៉ាឡេស៊ី។

 

អនុស្សរណៈយោគយល់នេះ ធ្វើឡើងក្នុងគោលបំណងកសាងមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការ តភ្ជាប់ទំនាក់ទំនងលើការផ្លាស់ប្តូរសកម្មភាពពាណិជ្ជកម្ម រៀបចំវេទិកាកិច្ចសហប្រតិបត្តិការលើវិស័យជំរុញពាណិជ្ជកម្ម និងវិនិយោគ។ អនុស្សរណៈយោគយល់នេះ មានគោលដៅកៀរគរប្រភពធនធានជំនាញដើម្បីអភិវឌ្ឍន៍ និងជំរុញវិស័យពាណិជ្ជកម្ម ផ្លាស់ប្តូរបេសកកម្មពាណិជ្ជកម្មទៅវិញទៅមក ព្រមទាំងកៀរគរវិនិយោគិនពីបរទេសមកកម្ពុជា ឲ្យមកដាក់ទុនវិនិយោគនៅកម្ពុជាឲ្យបានកាន់តែច្រើនថែមទៀត។ 

 

ប្រតិភូពាណិជ្ជករដែលដឹកនាំដោយ លោក Dr. Datuk Par Lek Kea អគ្គនាយកក្រុមហ៊ុនភីអេហ្វអិម គ្លូប៊លវេនឈ័រ ឯ.ក មានសមាសភាពមកពីប្រទេសចិន ម៉ាឡេស៊ី សិង្ហបូរី និងអារ៉ាប់ សរុបចំនួន ១៤រូប មានបំណងស្វែងយល់ឱកាសពាណិជ្ជកម្មវិនិយោគនៅកម្ពុជា លើវិស័យស្រូវ/អង្ករ ធនាគារ សួនឧស្សាហកម្ម សេវាកម្ម និងទេសចរណ៍។ ក្នុងឱកាសនៃបេសកកម្មពាណិជ្ជកម្មនេះ ប្រតិភូនឹងចូលជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទស្សនកិច្ចរោងម៉ាស៊ីនកិនស្រូវ ជួបពិភាក្សាជាមួយក្រុមហ៊ុននាំចេញអង្ករ ទស្សនកិច្ចទីតាំងបង្កើតសួនឧស្សាហកម្មនៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ​ជាដើម។

 

យើងសង្ឃឹមមថាអនុស្សរណៈយោគយល់នេះ គឺជាស្ពានតភ្ជាប់ទំនាក់ទំនងក្នុងការផ្លាស់ប្តូរបេសកកម្មពាណិជ្ជកម្ម បង្កើតសកម្មភាពជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងព្រះរាជាណាចក្រកម្ពុជា និងអន្តរជាតិឲ្យកាន់តែជិតស្និទ្ធនិងរឹងមាំថែមទៀត។

 

ថ្ងៃអាទិត្យទី ១៤រោច ខែមិគសិរ នព្វស័ក ព.ស. ២៥៦១
ត្រូវនឹងថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៧


Related News


កម្ពុជាចូលរួមពិព័រណ៍( Bangkok International Gifts Fair and Bangkok International Housewares Fair 2018) 02 Feb 2018 / 05:05 AM
ប្រតិភូខេត្តក្វាងស៊ី គ្រោងវិនិយោគលើការផលិតខ្សែភ្លើង និងរៀបចំប្រព័ន្ធទឹកស្អាតនៅកម្ពុជា 02 Feb 2018 / 05:05 AM
កិច្ចប្រជុំស្តីពីការត្រៀមលក្ខណៈរៀបចំ និងចូលរួមរបស់កម្ពុជា ក្នុងពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី១៥ ឆ្នាំ២០១៨ (the 15th China-ASEAN EXPO 2018) 02 Feb 2018 / 05:05 AM
ក្រុមការងារក្រសួងពាណិជ្ជកម្ម ដើម្បីត្រៀមរៀបចំកម្ម ទិវាលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ 02 Feb 2018 / 05:05 AM
កម្ពុជា ដឹកនាំក្រុមហ៊ុនខ្មែរជាង១០ក្រុមហ៊ុន មកចូលរួមការតាំងពិព័រណ៍គ្រឿងអលង្ការ និងត្បូងថ្មរមានតម្លៃ លើកទី៦១ នៅប្រទេសថៃ 02 Feb 2018 / 05:05 AM
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់លើកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម និងវិនិយោគ 02 Feb 2018 / 05:05 AM
សេចក្តីជូនដំណឹងស្តីពីការដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ហាឡាលកម្ពុជា 02 Feb 2018 / 05:05 AM
អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មបានទទួលជួប គណៈប្រតិភូ លេខាធិការដ្ឋានចិន-អាស៊ាន 02 Feb 2018 / 05:05 AM
កម្ពុជា ដឹកនាំក្រុមហ៊ុនខ្មែរចូលរួមការតាំងពិព័រណ៍ Consumer Fairs លើកទី២០ នៅប្រទេសប្រ៊ុយណេ 02 Feb 2018 / 05:05 AM
ក្រុមការងារពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ ចុះត្រួតពិនិត្យ និងវាស់វែងទីតាំងពិព័រណ៍សម្រាប់រៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត២០១៨ 02 Feb 2018 / 05:05 AM