ភាសាខ្មែរ | English

Our website is under construction, sorry for any inconvenient causes.

កម្ពុជា ដឹកនាំក្រុមហ៊ុនខ្មែរជាង១០ក្រុមហ៊ុន មកចូលរួមការតាំងពិព័រណ៍គ្រឿងអលង្ការ និងត្បូងថ្មរមានតម្លៃ លើកទី៦១ នៅប្រទេសថៃ

06 Mar 2018 / 03:36 AM

កម្ពុជា ដឹកនាំក្រុមហ៊ុនខ្មែរជាង១០ក្រុមហ៊ុន មកចូលរួមការតាំងពិព័រណ៍គ្រឿងអលង្ការ និងត្បូងថ្មរមានតម្លៃ លើកទី៦១ នៅប្រទេសថៃ
-----

 

ទីក្រុងបាងកក (២២ កុម្ភៈ ២០១៨)៖ តាមរយៈការសម្របសម្រួល និងដឹកនាំដោយក្រសួងពាណិជ្ជកម្ម

មានក្រុមហ៊ុនខ្មែរចំនួន១២ក្រុមហ៊ុន (ត្រូវជា១៦ស្តង់) បាននាំយកនូវផលិតផលគ្រឿងអលង្ការ និងត្បូង

ថ្មរមានតម្លៃជាច្រើនមុខ មកចូលរួមតាំងបង្ហាញ និងស្វែងរកដៃគូពាណិជ្ជកម្មក្នុងឱកាសនៃការរៀបចំ

ពិព័រណ៍គ្រឿងអលង្ការ និងត្បូងថ្មរមានតម្លៃបាងកក លើកទី៦១ ដែលកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១-២៥

ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីក្រុងបាងកក ប្រទេសថៃ។

 

ពិព័រណ៍ពាណិជ្ជកម្មនេះ ត្រូវបានសម្ពោធជាផ្លូវការកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាព

ឯកឧត្តម Sontirat Sontijirawongរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថៃ ដោយមានការចូលរួមពី មន្រ្តីជាន់ខ្ពស់នៃ

រាជរដ្ឋាភិបាលថៃ មន្រ្តីរដ្ឋាភិបាលមកពីបណ្តាប្រទេសអាស៊ានស្ថានទូតនិងតំណាងអង្គទូតនានាប្រចាំនៅ

ប្រទេសថៃ សមាគមគ្រឿងអលង្ការមកពីបណ្តាប្រទេសផ្សេងៗ អ្នកបញ្ជារទិញបរទេសធំៗ និងស្ថាប័នពាក់

ព័ន្ធជាច្រើនទៀត។

 

 ​  

 

ពិព័រណ៍ពាណិជ្ជកម្មនេះ ធ្វើឡើងក្នុងគោលបំណងជំរុញ និងពង្រីកទីផ្សារគ្រឿងអលង្ការ និងត្បូងថ្មរមានតម្លៃនៅក្នុងតំបន់អាស៊ី ឲ្យ

កាន់តែមានភាពល្បីល្បាញ និងធំជាងគេនៅលើពិភពលោកនាពេលអនាគត។ សម្រាប់ឆ្នាំនេះ ពិព័រណ៍គ្រឿងអលង្ការ និងត្បូងថ្មរមាន

តម្លៃបាងកក លើកទី៦១ មានស្តង់សរុបចំនួន ២២០០ស្តង់ និងមានប្រទេសចូលរួម១៥ប្រទេស រួមមាន៖ សហរដ្ឋអាមេរិក ប្រទេសចិន

(ភាគច្រើនមកពីហុងកុង) ជប៉ុន ឥណ្ឌា ស្រីលង្ការ និងបណ្តាប្រទេសទាំង១០នៃតំបន់អាស៊ាន៕

 

    ​​     


Related News


សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយអភិបាលតំបន់ស្វយ័ត ជនជាតិជាំងក្វាងស៊ី ប្រទេសចិន 06 Mar 2018 / 03:36 AM
កម្ពុជាចូលរួមពិព័រណ៍( Bangkok International Gifts Fair and Bangkok International Housewares Fair 2018) 06 Mar 2018 / 03:36 AM
ប្រតិភូខេត្តក្វាងស៊ី គ្រោងវិនិយោគលើការផលិតខ្សែភ្លើង និងរៀបចំប្រព័ន្ធទឹកស្អាតនៅកម្ពុជា 06 Mar 2018 / 03:36 AM
កិច្ចប្រជុំស្តីពីការត្រៀមលក្ខណៈរៀបចំ និងចូលរួមរបស់កម្ពុជា ក្នុងពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី១៥ ឆ្នាំ២០១៨ (the 15th China-ASEAN EXPO 2018) 06 Mar 2018 / 03:36 AM
ក្រុមការងារក្រសួងពាណិជ្ជកម្ម ដើម្បីត្រៀមរៀបចំកម្ម ទិវាលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ 06 Mar 2018 / 03:36 AM
កម្ពុជា ដឹកនាំក្រុមហ៊ុនខ្មែរជាង១០ក្រុមហ៊ុន មកចូលរួមការតាំងពិព័រណ៍គ្រឿងអលង្ការ និងត្បូងថ្មរមានតម្លៃ លើកទី៦១ នៅប្រទេសថៃ 06 Mar 2018 / 03:36 AM
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់លើកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម និងវិនិយោគ 06 Mar 2018 / 03:36 AM
សេចក្តីជូនដំណឹងស្តីពីការដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ហាឡាលកម្ពុជា 06 Mar 2018 / 03:36 AM
អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មបានទទួលជួប គណៈប្រតិភូ លេខាធិការដ្ឋានចិន-អាស៊ាន 06 Mar 2018 / 03:36 AM
កម្ពុជា ដឹកនាំក្រុមហ៊ុនខ្មែរចូលរួមការតាំងពិព័រណ៍ Consumer Fairs លើកទី២០ នៅប្រទេសប្រ៊ុយណេ 06 Mar 2018 / 03:36 AM