ភាសាខ្មែរ | English

Our website is under construction, sorry for any inconvenient causes.

កិច្ចប្រជុំស្តីពីការត្រៀមលក្ខណៈរៀបចំ និងចូលរួមរបស់កម្ពុជា ក្នុងពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី១៥ ឆ្នាំ២០១៨ (the 15th China-ASEAN EXPO 2018)

23 Mar 2018 / 03:33 AM

កិច្ចប្រជុំស្តីពីការត្រៀមលក្ខណៈរៀបចំ និងចូលរួមរបស់កម្ពុជា ក្នុងពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី១៥ ឆ្នាំ២០១៨ (the 15th China-ASEAN EXPO 2018) ដែលកម្ពុជា នឹងធ្វើជាប្រទេសកិត្តិយស
- - - - - - - - -

កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨៖ ក្រសួងពាណិជ្ជកម្មបានរៀបចំកិច្ចប្រជុំអន្តរក្រសួងស្តីពីការចួលរួមរបស់កម្ពុជាក្នុងពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ានលើកទី១៥ ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២-១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន ក្រោមប្រធានបទ រួមគ្នាកសាងវិថីសូត្រសមុទ្រសតវត្សទី២១ លើកិច្ចសហប្រតិបត្តិការនៃភាពច្នៃប្រឌិតថ្មីចិន-អាស៊ាន ក្រោមអធិបតីភាព ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបានជម្រាបថា ប្រទេសកម្ពុជាត្រូវបានជ្រើសរើសធ្វើជាប្រទេសកិត្តិយសក្នុងពិព័រណ៍ចិន-អាស៊ានលើកទី១៥ ឆ្នាំ២០១៨។ ក្នុងអង្គប្រជុំបានឯកភាពជ្រើសយកខេត្តកំពង់ធំជាទីក្រុងស្រស់ប្រិមប្រិយរបស់កម្ពុជា នៅក្នុងពិព័រណ៍ចិន-អាស៊ាននេះ ដោយយកប្រាសាទសម្បូរព្រៃគុកជានិមិត្តរូបខេត្តមករចនាជាពន្លាជាតិកម្ពុជា ក៏ដូចជាអបអរសាទរ ដែលប្រាសាទសម្បូរព្រៃគុកកម្ពុជា ត្រូវបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧។

ក្នុងឱកាសពិព័រណ៍នេះ ក៏មានកម្មវិធីអមមួយចំនួនដូចខាងក្រោម៖
-កិច្ចប្រជុំកំពូលវិនិយោគ និងធុរកិច្ចចិន-អាស៊ានលើកទី១៥ ( 15th China-ASEAN Business and Investment Submit) CABIS
-កម្មវិធីសិក្ខាសាលាស្តីពីបរិយាកាស និងកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលសន្និសីទលេខ១០១ វេលាម៉ោង ១៤:០០-១៧:០០
-រៀបចំវេទិកា ជុំរុញពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៣ នៅទីក្រុងណាន់នីង
-កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (Senior Official Meeting) SOM អំពីដំណើរការរៀបចំពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាននេះ និងព្រឹត្តិការណ៍បន្តបន្ទាប់។

 

Related News


សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយអភិបាលតំបន់ស្វយ័ត ជនជាតិជាំងក្វាងស៊ី ប្រទេសចិន 23 Mar 2018 / 03:33 AM
កម្ពុជាចូលរួមពិព័រណ៍( Bangkok International Gifts Fair and Bangkok International Housewares Fair 2018) 23 Mar 2018 / 03:33 AM
ប្រតិភូខេត្តក្វាងស៊ី គ្រោងវិនិយោគលើការផលិតខ្សែភ្លើង និងរៀបចំប្រព័ន្ធទឹកស្អាតនៅកម្ពុជា 23 Mar 2018 / 03:33 AM
កិច្ចប្រជុំស្តីពីការត្រៀមលក្ខណៈរៀបចំ និងចូលរួមរបស់កម្ពុជា ក្នុងពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី១៥ ឆ្នាំ២០១៨ (the 15th China-ASEAN EXPO 2018) 23 Mar 2018 / 03:33 AM
ក្រុមការងារក្រសួងពាណិជ្ជកម្ម ដើម្បីត្រៀមរៀបចំកម្ម ទិវាលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ 23 Mar 2018 / 03:33 AM
កម្ពុជា ដឹកនាំក្រុមហ៊ុនខ្មែរជាង១០ក្រុមហ៊ុន មកចូលរួមការតាំងពិព័រណ៍គ្រឿងអលង្ការ និងត្បូងថ្មរមានតម្លៃ លើកទី៦១ នៅប្រទេសថៃ 23 Mar 2018 / 03:33 AM
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់លើកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម និងវិនិយោគ 23 Mar 2018 / 03:33 AM
សេចក្តីជូនដំណឹងស្តីពីការដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ហាឡាលកម្ពុជា 23 Mar 2018 / 03:33 AM