ភាសាខ្មែរ | English

Our website is under construction, sorry for any inconvenient causes.

ប្រតិភូខេត្តក្វាងស៊ី គ្រោងវិនិយោគលើការផលិតខ្សែភ្លើង និងរៀបចំប្រព័ន្ធទឹកស្អាតនៅកម្ពុជា

25 Apr 2018 / 09:05 AM

ប្រតិភូខេត្តក្វាងស៊ី គ្រោងវិនិយោគលើការផលិតខ្សែភ្លើង និងរៀបចំប្រព័ន្ធទឹកស្អាតនៅកម្ពុជា
...
(ភ្នំពេញ)៖ ប្រតិភូខេត្តក្វាងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញចេតនាវិនិយោគលើការផលិតខ្សែអគ្គិសនី និងរៀបចំប្រព័ន្ធទឹកស្អាត នៅក្នុងខេត្តកែប និងខេត្តកំពត ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងប្រទេសកម្ពុជា។ គម្រោងនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សារវាង ឯកឧត្តម ឆឹន អ៊ូ អភិបាលនៃតំបន់ស្វយ័តក្វាងស៊ី និង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីល្ងាច ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា។

        

នៅក្នុងឱកាសនោះ ឯកឧត្តម ឆឹន អ៊ូ បានស្នើក្រសួងពាណិជ្ជកម្ម ជួយគាំទ្រគម្រោងវិនិយោគនេះ ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងខេត្តក្វាងស៊ី និងកម្ពុជា។ ឯកឧត្តម ឆឹន អ៊ូ បានជម្រាប ឯកឧត្តមរដ្ឋមន្ត្រីថា នៅកម្ពុជាមានក្រុមហ៊ុនមកពីខេត្តក្វាងស៊ីជាច្រើន កំពុងធ្វើប្រតិបត្តិការអាជីវកម្ម រាប់តាំងពីវិស័យកសិកម្ម សំណង់ និងប្រព័ន្ធផ្សព្វផ្សាយដូចជា ទូរទស្សន៍ NiceTV ជាដើម ហើយនៅថ្ងៃខាងមុខ ឯកឧត្តម នឹងខិតខំកៀងគរវិនិយោគិនខេត្តក្វាងស៊ី ឲ្យចូលមកបណ្តាក់ទុនថែមទៀតនៅកម្ពុជា ដើម្បីឈានទៅសម្រេចគោលដៅយុទ្ធសាស្ត្រផ្លូវមួយ ខ្សែក្រវាត់មួយ ដែលផ្តួចផ្តើមដោយ ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។

    

ជាការឆ្លើយតប ឯកឧត្តម ប៉ាន សូរស័ក្តិ បានសម្តែងនូវការគាំទ្រពេញទំហឹង ចំពោះគម្រោងវិនិយោគរបស់ខេត្តក្វាងស៊ី និងបានសន្យាជួយសម្រួលគម្រោងនេះ ឲ្យលេចរូបរាងឡើងនាពេលអនាគត។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើ ឯកឧត្តមអភិបាលខេត្ត និងវិនិយោគិនខេត្តក្វាងស៊ី ពិចារណាវិនិយោគលើការសាងសង់ឡសម្ងួតទិន្នផលកសិកម្ម និងកែច្នៃកសិផលមួយចំនួនដូចជា ស្រូវ ស្វាយ ពោត និងដំឡូងមី ដើម្បីនាំចេញទៅកាន់ប្រទេសទីបី។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម ឆឹន អ៊ូ ដែលកន្លងមកតែងបានជួយសម្របសម្រួលប្រតិភូកម្ពុជា ក្នុងការចូលរួមពិព័រណ៍ចិន-អាស៊ាន ចាប់តាំងពីឆ្នាំ២០០៤ ដែលបានជួយឲ្យក្រុមហ៊ុនកម្ពុជាភាគច្រើន កាន់តែមានភាពម្ចាស់ការ ក្នុងការស្វែងរកដៃគូអាជីវកម្ម និងពង្រីកទីផ្សារថ្មីៗជាបន្តបន្ទាប់។

សូមជម្រាបថា គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចរបស់ប្រតិភូខេត្តក្វាងស៊ី មកកម្ពុជានាពេលនេះ គឺដើម្បីអញ្ជើញមន្រ្តីជាន់ខ្ពស់កម្ពុជា ចូលរួមពិព័រណ៍ចិន អាស៊ាន លើកទី១៥ ដែលនឹងធ្វើឡើងពីថ្ងៃទី១២-១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងណាននីងនៃតំបន់ស្វយ័តក្វាងស៊ី ក្រោមប្រធានបទ “រួមគ្នាកសាងវិថីសូត្រសមុទ្រសតវត្សទី២១ លើកិច្ចសហប្រតិបត្តិការនៃភាពច្នៃប្រឌិតថ្មី ចិន-អាស៊ាន” ហើយលើកនេះ កម្ពុជាត្រូវធ្វើជាប្រទេសកិត្តិយស បន្ទាប់ពីប្រ៊ុយណេ។

   

ពិព័រណ៍ចិន-អាស៊ាន គឺជាវេទិកាប្រចាំឆ្នាំ ផ្តួចផ្តើមឡើងដោយ ឯកឧត្តម វិន ជាបាវ អតីតនាយករដ្ឋមន្រ្តីចិន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី៧ ហើយទទួលបានការគាំទ្រពីបណ្តាថ្នាក់ដឹកនាំនៃប្រទេសអាស៊ានទាំងអស់។ ពិពរ័ណ៍នេះ ផ្តោតសំខាន់ទៅលើការតាំងបង្ហាញផលិតផលប្រើប្រាស់ និងសេវាកម្មទូទៅ អមដោយការរៀបចំវេទិកាធុរកិច្ច និងពាណិជ្ជកម្ម ព្រមទាំងកិច្ចប្រជុំនានាពាក់ព័ន្ធកិច្ចសហការសេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ ការទូត ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសចិន និងអាស៊ាន៕


Related News


កម្ពុជាចូលរួមពិព័រណ៍ពាណិជ្ជកម្ម “ SEOUL FOOD 2018 ( International Food Industry Exhibition, Seoul ) 25 Apr 2018 / 09:05 AM
កម្ពុជា ចូលរួមកិច្ចប្រជុំនៃវេទិកាពាណិជ្ជកម្មនិងវិនិយោគ និងការតាំងពិព័រណ៍អន្តរជាតិផ្លូវសូត្រ លើកទី៣ នៅទីក្រុងស៊ីអាន ខេត្តសានស៊ី ប្រទេសចិន 25 Apr 2018 / 09:05 AM
កម្ពុជា ចូលរួមកិច្ចប្រជុំនៃវេទិកាពាណិជ្ជកម្មនិងវិនិយោគ និងការតាំងពិព័រណ៍អន្តរជាតិផ្លូវសូត្រ លើកទី៣ នៅទីក្រុងស៊ីអាន ខេត្តសានស៊ី ប្រទេសចិន 25 Apr 2018 / 09:05 AM
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយអភិបាលតំបន់ស្វយ័ត ជនជាតិជាំងក្វាងស៊ី ប្រទេសចិន 25 Apr 2018 / 09:05 AM
កម្ពុជាចូលរួមពិព័រណ៍( Bangkok International Gifts Fair and Bangkok International Housewares Fair 2018) 25 Apr 2018 / 09:05 AM
ប្រតិភូខេត្តក្វាងស៊ី គ្រោងវិនិយោគលើការផលិតខ្សែភ្លើង និងរៀបចំប្រព័ន្ធទឹកស្អាតនៅកម្ពុជា 25 Apr 2018 / 09:05 AM
កិច្ចប្រជុំស្តីពីការត្រៀមលក្ខណៈរៀបចំ និងចូលរួមរបស់កម្ពុជា ក្នុងពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី១៥ ឆ្នាំ២០១៨ (the 15th China-ASEAN EXPO 2018) 25 Apr 2018 / 09:05 AM
ក្រុមការងារក្រសួងពាណិជ្ជកម្ម ដើម្បីត្រៀមរៀបចំកម្ម ទិវាលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ 25 Apr 2018 / 09:05 AM
កម្ពុជា ដឹកនាំក្រុមហ៊ុនខ្មែរជាង១០ក្រុមហ៊ុន មកចូលរួមការតាំងពិព័រណ៍គ្រឿងអលង្ការ និងត្បូងថ្មរមានតម្លៃ លើកទី៦១ នៅប្រទេសថៃ 25 Apr 2018 / 09:05 AM
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់លើកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម និងវិនិយោគ 25 Apr 2018 / 09:05 AM
សេចក្តីជូនដំណឹងស្តីពីការដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ហាឡាលកម្ពុជា 25 Apr 2018 / 09:05 AM