ភាសាខ្មែរ | English

Our website is under construction, sorry for any inconvenient causes.

កម្ពុជា ចូលរួមកិច្ចប្រជុំនៃវេទិកាពាណិជ្ជកម្មនិងវិនិយោគ និងការតាំងពិព័រណ៍អន្តរជាតិផ្លូវសូត្រ លើកទី៣ នៅទីក្រុងស៊ីអាន ខេត្តសានស៊ី ប្រទេសចិន

25 May 2018 / 07:52 AM

កម្ពុជា ចូលរួមកិច្ចប្រជុំនៃវេទិកាពាណិជ្ជកម្មនិងវិនិយោគ និងការតាំងពិព័រណ៍អន្តរជាតិផ្លូវសូត្រ លើកទី៣ នៅទីក្រុងស៊ីអាន ខេត្តសានស៊ី ប្រទេសចិន

-----

ទីក្រុងស៊ីអាន ប្រទេសចិន៖ ក្រសួងពាណិជ្ជកម្ម បានដឹកនាំពាណិជ្ជករកម្ពុជាចូលរួមក្នុង វេទិកាពាណិជ្ជកម្មនិងវិនិយោគសម្រាប់កិច្ចសហប្រតិបត្តិការរវាងតំបន់ខាងកើតនិងខាងលិចចិន និងកិច្ចប្រជុំមួយចំនួនទៀត នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អន្តរជាតិផ្លូវសូត្រ លើកទី៣ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១៥ ខែឧសភា ឆ្នាំ២០១៨ នៅទីក្រុងស៊ីអាន ខេត្តសានស៊ី ប្រទេសចិន។ កម្មវិធីពិព័រណ៍នេះ ជាព្រឹត្តិការណ៍ពាណិជ្ជកម្មដែលធំជាងគេបង្អស់នៅក្នុងខេត្តសានស៊ី ហើយរៀបចំឡើងជាលក្ខណៈអន្តរជាតិ ក្រោមប្រធានបទ “New Era, New Pattern, New Innovation” ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិង វិនិយោគក្នុងតំបន់ផ្លូវសូត្រ និងតភ្ជាប់សកម្មភាព ជំរុញពាណិជ្ជកម្មជាមួយតំបន់ផ្សេងទៀតនៅក្នុងពិភពលោក តាមរយៈការប្រមូលផ្តុំនូវអ្នកចូលរួមតាំងពិព័រណ៍ធំៗជា ច្រើនមកពីក្រៅប្រទេសក្នុងតំបន់ និងពិភពលោក។

   

ពិព័រណ៍អន្តរជាតិផ្លូវសូត្រ លើកទី៣ បានប្រព្រឹត្តទៅដោយមាន ប្រទេសអង់គ្លេស ធ្វើជាប្រទេសកិត្តិយស “Country of Honor” និងប្រទេសម៉ាឡេស៊ី ជាភ្ញៀវកិត្តិយស “Guest of Honor” ក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ ហើយក្នុងនោះមានក្រុមហ៊ុនចូលរួមជាង ១០០០ស្តង់ ដែលមកពីប្រទេសជាង១០០ នៅក្នុងពិភពលោក។ កម្ពុជាយើង ដែលមានមន្រ្តីបច្ចេកទេសនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម អគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងស៊ីអាន ព្រមទាំងពាណិជ្ជករកម្ពុជា បានចូលរួម ពិធីសម្ពោធពិព័រណ៍ជាផ្លូវការ វេទិកាសហប្រតិបត្តិការអន្តរជាតិនៃខ្សែរក្រវ៉ាត់សេដ្ឋកិច្ចផ្លូវសូត្រ វេទិកាប្រជុំ Silk Road International Cooperation Xi’an Summit កម្មវិធីសន្និសីទ Silk Road Business Cooperation Exchange Conference និងសកម្មភាពជំរុញពាណិជ្ជកម្មអន្តរជាតិជាច្រើនទៀត តាមការអញ្ជើញរបស់ភាគីចិន។

នៅក្នុងឱកាសប្រជុំនោះដែរ ប្រទេសកម្ពុជា ត្រូវបានភាគីចិន អញ្ជើញឲ្យចូលរួម ពិព័រណ៍ “9th West China Cultural Industry Expo” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៧-១០ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងស៊ីអាន ខេត្តសានស៊ី ប្រទេសចិន ដែលពិព័រណ៍ពាណិជ្ជកម្មនេះ មានទ្រង់ទ្រាយធំដូចការរៀបចំពិព័រណ៍ចិន-អាស៊ាននៅទីក្រុងណាននីង និងពិព័រណ៍នៅគុនមីងផងដែរ ដោយកម្ពុជា នឹងត្រូវតម្រូវឲ្យរៀបចំពន្លាជាតិ ការសម្តែងសិល្បៈវប្បធម៌ និងរៀបចំនូវវេទិកាពាណិជ្ជកម្មមួយចំនួនទៀត។ 

 

ដោយឡែកក្រៅពីសកម្មភាពចូលរួមរបស់ក្រុមហ៊ុនឯកជន ក្រសួងពាណិជ្ជកម្ម ក៏មានរៀបចំតុបតែងស្តង់ពាណិជ្ជកម្មមួយផងដែរ ដោយបាននាំយកនូវឯកសារផ្សព្វផ្សាយអំពីវិស័យពាណិជ្ជកម្មនិងវិនិយោគនៅកម្ពុជា និងតាំងបង្ហាញនូវផលិតផលខ្មែរដែលមានសក្តានុពលមួយចំនួនដូចជា អង្ករ ម្រេច ស្ករត្នោត កាហ្វ៊េ នំស្រួយលីលី និងក្រម៉ាខ្មែរជាដើម ក្នុងគោលបំណងដើម្បីជំរុញផលិតផលកម្ពុជាចូលទៅក្នុងទីផ្សារចិន ក៏ដូចជាក្នុងតំបន់ និងពិភពលោក ។


Related News


កម្ពុជា ចូលរួមកិច្ចប្រជុំ “BIE General Assembly” លើកទី១៦៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង 25 May 2018 / 07:52 AM
យុទ្ធនាការទិញផលិតផលខ្មែរនៅខេត្តបន្ទាយមានជ័យ 25 May 2018 / 07:52 AM
កម្ពុជាចូលរួមពិព័រណ៍ពាណិជ្ជកម្ម “ SEOUL FOOD 2018 ( International Food Industry Exhibition, Seoul ) 25 May 2018 / 07:52 AM
កម្ពុជាចូលរួមពិព័រណ៍ពាណិជ្ជកម្ម “ SEOUL FOOD 2018 ( International Food Industry Exhibition, Seoul ) 25 May 2018 / 07:52 AM
កម្ពុជា ចូលរួមកិច្ចប្រជុំនៃវេទិកាពាណិជ្ជកម្មនិងវិនិយោគ និងការតាំងពិព័រណ៍អន្តរជាតិផ្លូវសូត្រ លើកទី៣ នៅទីក្រុងស៊ីអាន ខេត្តសានស៊ី ប្រទេសចិន 25 May 2018 / 07:52 AM
កម្ពុជា ចូលរួមកិច្ចប្រជុំនៃវេទិកាពាណិជ្ជកម្មនិងវិនិយោគ និងការតាំងពិព័រណ៍អន្តរជាតិផ្លូវសូត្រ លើកទី៣ នៅទីក្រុងស៊ីអាន ខេត្តសានស៊ី ប្រទេសចិន 25 May 2018 / 07:52 AM
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយអភិបាលតំបន់ស្វយ័ត ជនជាតិជាំងក្វាងស៊ី ប្រទេសចិន 25 May 2018 / 07:52 AM
កម្ពុជាចូលរួមពិព័រណ៍( Bangkok International Gifts Fair and Bangkok International Housewares Fair 2018) 25 May 2018 / 07:52 AM
ប្រតិភូខេត្តក្វាងស៊ី គ្រោងវិនិយោគលើការផលិតខ្សែភ្លើង និងរៀបចំប្រព័ន្ធទឹកស្អាតនៅកម្ពុជា 25 May 2018 / 07:52 AM
កិច្ចប្រជុំស្តីពីការត្រៀមលក្ខណៈរៀបចំ និងចូលរួមរបស់កម្ពុជា ក្នុងពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី១៥ ឆ្នាំ២០១៨ (the 15th China-ASEAN EXPO 2018) 25 May 2018 / 07:52 AM
ក្រុមការងារក្រសួងពាណិជ្ជកម្ម ដើម្បីត្រៀមរៀបចំកម្ម ទិវាលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ 25 May 2018 / 07:52 AM