ភាសាខ្មែរ | English

Our website is under construction, sorry for any inconvenient causes.

កម្ពុជាចូលរួមពិព័រណ៍ពាណិជ្ជកម្ម “ SEOUL FOOD 2018 ( International Food Industry Exhibition, Seoul )

25 May 2018 / 08:06 AM

ទីក្រុងសេអ៊ូល ប្រទេសកូរ៉េ៖ នាយកដ្ឋានកិច្ចការពិព័រណ៍ នៃក្រសួងពាណិជ្ជកម្ម បានដឹកនាំ និង សម្របសម្រួលអាជីវករ ពាណិជ្ជករកម្ពុជាទៅចូលរួមពិព័រណ៍ពាណិជ្ជកម្ម “ SEOUL FOOD 2018 ( International Food Industry Exhibition, Seoul ) “ ក្រោមការរៀបចំដោយ Korea Trade-Investment Promotion Agency ( KOTRA ) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០១-០៤ ខែ ឧសភា ឆ្នាំ ២០១៨ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ។

ពិព័រណ៍ពាណិជ្ជកម្មនេះត្រូវបានបើកសម្ពោធជាផ្លូវការក្រោមអធិបតីភាពលោក Kwon Pyeoung Oh ដែលជាប្រធានទីភ្នាក់ងារជំរុញការវិនិយោគពាណិជ្ជកម្មកូរ៉េ KOTRA ដោយមានការចូលរួមជាកិតិ្តយសពីតំណាងស្ថានទូត តំណាងអង្គទូត និងស្ថាប័នពាក់ព័ន្ធផ្សេងៗជាច្រើន។

“ Seoul Food 2018 “ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងប្រមូលផ្តុំ ជំរុញការនាំចេញនាំចូល និង ស្វែងរកដៃគូពាណិជ្ជកម្ម លើវិស័យម្ហូបអាហារ គ្រឿងចក្រសម្រាប់រវេចខ្ចប់ម្ហូបអាហារ ទូទាំងប្រទេសកូរ៉េ។ ពិព័រណ៍ពាណិជ្ជកម្ម្មនេះមានប្រទេសចូលរួមចំនួន ៤៧ប្រទេសលើពិភពលោក ហើយមានក្រុមហ៊ុនសរុបចំនួន ១,៤៦៩ក្រុមហ៊ុន និង មានស្តង់សរុបចំនួន ២,៩៣១ស្តង់។ ក្នុងពិព័រណ៍នេះ កម្ពុជាត្រូវបានអញ្ជើញចូលរួម ដោយផ្តល់នូវស្តង់ចំនួន ០១ស្តង់ ដែលត្រូវបានធ្វើការតាំងបង្ហាញដោយក្រុមហ៊ុន ម្រេចកម្ពុជា ឈ្មោះថា “ សិលា ផិបភើរ ខូអិលធីឌី “ ។ ពិព័រណ៍នេះគឺជាឱកាសដ៏ល្អសម្រាប់កម្ពុជាក្នុងការស្វែងរកដៃគូពាណិកម្មក និងធ្វើការនាំចេញផលិតផលរបស់ខ្លួនលើទីផ្សារអន្តរជាតិ។


Related News


យុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី៣ នៅខេត្តព្រៃវែង 25 May 2018 / 08:06 AM
កម្ពុជា នាំយកផលិតផលតែរបស់កម្ពុជា ទៅចូលរួមក្នុងពិធីតាំងពិព័រណ៍ “វប្បធម៌តែអន្តរជាតិ ទីក្រុងអឺម៉ីសាន លើកទី៣” នៅខេត្តស៊ីឈួន ប្រទេសចិន 25 May 2018 / 08:06 AM
កម្ពុជា ចូលរួមពិព័រណ៍ពាណិជ្ជកម្ម “The 5th China-South Asia Exposition and the 25th Kunming Import & Export Fair 2018” នៅប្រទេសចិន។ 25 May 2018 / 08:06 AM
កម្ពុជា ចូលរួមកិច្ចប្រជុំ “BIE General Assembly” លើកទី១៦៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង 25 May 2018 / 08:06 AM
យុទ្ធនាការទិញផលិតផលខ្មែរនៅខេត្តបន្ទាយមានជ័យ 25 May 2018 / 08:06 AM
កម្ពុជាចូលរួមពិព័រណ៍ពាណិជ្ជកម្ម “ SEOUL FOOD 2018 ( International Food Industry Exhibition, Seoul ) 25 May 2018 / 08:06 AM
កម្ពុជាចូលរួមពិព័រណ៍ពាណិជ្ជកម្ម “ SEOUL FOOD 2018 ( International Food Industry Exhibition, Seoul ) 25 May 2018 / 08:06 AM
កម្ពុជា ចូលរួមកិច្ចប្រជុំនៃវេទិកាពាណិជ្ជកម្មនិងវិនិយោគ និងការតាំងពិព័រណ៍អន្តរជាតិផ្លូវសូត្រ លើកទី៣ នៅទីក្រុងស៊ីអាន ខេត្តសានស៊ី ប្រទេសចិន 25 May 2018 / 08:06 AM
កម្ពុជា ចូលរួមកិច្ចប្រជុំនៃវេទិកាពាណិជ្ជកម្មនិងវិនិយោគ និងការតាំងពិព័រណ៍អន្តរជាតិផ្លូវសូត្រ លើកទី៣ នៅទីក្រុងស៊ីអាន ខេត្តសានស៊ី ប្រទេសចិន 25 May 2018 / 08:06 AM
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយអភិបាលតំបន់ស្វយ័ត ជនជាតិជាំងក្វាងស៊ី ប្រទេសចិន 25 May 2018 / 08:06 AM
កម្ពុជាចូលរួមពិព័រណ៍( Bangkok International Gifts Fair and Bangkok International Housewares Fair 2018) 25 May 2018 / 08:06 AM