ភាសាខ្មែរ | English

Our website is under construction, sorry for any inconvenient causes.

កម្ពុជា ចូលរួមកិច្ចប្រជុំ “BIE General Assembly” លើកទី១៦៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង

21 Jun 2018 / 09:25 AM

កម្ពុជា ចូលរួមកិច្ចប្រជុំ “BIE General Assembly” លើកទី១៦៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង
-----

(ទីក្រុងប៉ារីស)៖ ក្នុងនាមជាសមាជិកការិយាល័យពិព័រណ៍អន្តរជាតិ (BIE) ប្រទេសកម្ពុជា ដែលមានគណៈប្រតិភូពាណិជ្ជកម្មជាតំណាង បានទៅចូលរួមកិច្ចប្រជុំ “BIE General Assembly” លើកទី១៦៣ នៅថ្ងៃទី១២-១៣ ខែមិថុនា ឆ្នាំ២០១៨ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក Vicente G. Loscertales អគ្គលេខាធិការនៃការិយាល័យ BIE ដែលមានសមាសភាពចូលរួមជា រដ្ឋមន្រ្តី អនុរដ្ឋមន្រ្តី អគ្គរាជ/រដ្ឋទូត និងមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ដែលជាតំណាងប្រទេសនៃសមាជិក BIE ប្រមាណជាង ១៧០ប្រទេស។ គោលបំណង នៃកិច្ចប្រជុំនេះ គឺធ្វើឡើងដើម្បីតាមដាន និងពិភាក្សាទៅលើសកម្មភាពបច្ចុប្បន្នភាពនៃការងារពិព័រណ៍អន្តរជាតិ និងការងារពិព័រណ៍ពិភពលោក។

 

ខ្លឹមសារ និងលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំ៖

១- អង្គប្រជុំ បានអនុម័តយល់ព្រមលើកំណត់ហេតុប្រជុំ “BIE General Assembly” លើកទី១៦២ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ដែលកាលនោះ ឯកឧត្តម ឈួន ដារ៉ា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួម

២- អង្គប្រជុំ បានអនុម័តយល់ព្រមលើសំណើរបស់គណៈកម្មការរដ្ឋបាលនិងថវិកា ស្តីពីរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០១៧

៣- អង្គប្រជុំ បានអនុម័តយល់ព្រមលើសំណើរបស់គណៈកម្មការប្រតិបត្តិ ស្តីពីគម្រោងផែនការនៃការត្រៀមរៀបចំពិព័រណ៍អន្តរជាតិ និងពិព័រណ៍ពិភពលោក របស់ប្រទេសអ៊ីតាលី រុស្សី ជប៉ុន និងអាហ្សិបបៃហ្សង់

៤- អង្គប្រជុំ បានអនុម័តយល់ព្រមលើសំណើរបស់គណៈកម្មការច្បាប់ ស្តីពីការអនុម័តលើ បទបញ្ញត្តិពិសេស លេខ៣, ៥, ៦, ៧, ៨ និង១០ របស់គណៈកម្មការរៀបចំពិព័រណ៍ពិភពលោក២០២០។ ចំពោះបទបញ្ញត្តិពិសេសលេខ៤ និងលេខ៩ នឹងត្រូវធ្វើការត្រួតពិនិត្យឡើងវិញ

៥- អង្គប្រជុំ បានកត់សម្គាល់ពីវឌ្ឍនភាពនៃការរៀបចំពិព័រណ៍ “International Horticultural Exhibition 2019” នៅទីក្រុងប៉េកាំង

៦- អង្គប្រជុំ នឹងពិនិត្យវាយតម្លៃទៅលើការត្រៀមលក្ខណៈរៀបចំ “ពិព័រណ៍សាកវប្បកម្មអន្តរជាតិ២០២២” នៅប្រទេសហូឡង់

៧- អង្គប្រជុំ បានកត់សម្គាល់ពីវឌ្ឍនភាពនៃការរៀបចំពិព័រណ៍អន្តរជាតិ “Expo 2023 Buenos Aires” នៅប្រទេសអាហ្សង់ទីន

៨- អង្គប្រជុំ បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ទៅលើ សកម្មភាពបច្ចុប្បន្នភាពនៃការរៀបចំពិព័រណ៍ពិភពលោក Expo 2020 Dubai ដែលប្រទេសកម្ពុជាយើងកំពុងត្រៀមលក្ខណៈរៀបចំ និងចូលរួមផងដែរ

៩- អង្គប្រជុំ បានអនុម័តទទួលស្គាល់ជាផ្លូវការចំពោះការរៀបចំពិព័រណ៍អន្តរជាតិ “Triennale di Milano 2019” លើកទី២២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងែទី០១ ខែមីនា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងមីឡង់ ប្រទេសអ៊ីតាលី ដោយការិយាល័យ BIE បានប្រគល់ទង់ជាតិ BIE ទៅឲ្យរដ្ឋាភិបាលអ៊ីតាលីជាសក្ខីភាពក្នុងអង្គប្រជុំ

១០- ក្រោយពីប្រទេសដែលជាបេក្ខភាពស្នើសុំធ្វើម្ចាស់រៀបចំពិព័រណ៍ពិភពលោកនៅឆ្នាំ២០២៥ បានធ្វើបទបង្ហាញរៀងៗខ្លួនរួច អង្គប្រជុំ បានប្រកាសជាផ្លូវការ ដោយយល់ព្រមអនុញ្ញាតឲ្យប្រទេសទាំងបី (រុស្សី ជប៉ុន និងអាហ្សិបបៃហ្សង់) បន្តឆ្លងទៅវគ្គផ្តាច់ព្រ័ត ដែលជាការបោះឆ្នោតជ្រើសរើសយកប្រទេសជាម្ចាស់ផ្ទះសម្រាប់រៀបចំពិព័រណ៍ពិភពលោកឆ្នាំ២០២៥។

  

កិច្ចប្រជុំ BIE បានបញ្ចប់ទៅយ៉ាងជោគជ័យ ក្រោមបរិយាសរីករាយ សាមគ្គីភាព និងសហប្រតិបត្តិការល្អរវាងបណ្តាប្រទេសចូលរួម។ កិច្ចប្រជុំបន្ទាប់ដែលជាសន្និបាតប្រចាំឆ្នាំ នឹងរៀបចំឡើងនៅខែវិច្ឆិកា ឆ្នាំ២០១៨ ដែលផ្តោតសំខាន់លើការបោះឆ្នោតជ្រើសរើសប្រទេសជាម្ចាស់ផ្ទះសម្រាប់រៀបចំពិព័រណ៍ពិភពលោកឆ្នាំ២០២៥៕


Related News


ពិព័រណ៍ចិន-អាស៊ាន! កម្ពុជា បង្ហាញកូនក្រមុំលាក់ខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរចិន និងវិនិយោគិនបរទេស 21 Jun 2018 / 09:25 AM
កិច្ចប្រជុំពិភាក្សា ស្តីពីការត្រៀមលក្ខណះរបស់កម្ពុជាក្នុងការចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី១៥ នៅទីក្រុងណាន់នីង ប្រទេសចិន 21 Jun 2018 / 09:25 AM
យុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី៣ នៅខេត្តព្រៃវែង 21 Jun 2018 / 09:25 AM
កម្ពុជា នាំយកផលិតផលតែរបស់កម្ពុជា ទៅចូលរួមក្នុងពិធីតាំងពិព័រណ៍ “វប្បធម៌តែអន្តរជាតិ ទីក្រុងអឺម៉ីសាន លើកទី៣” នៅខេត្តស៊ីឈួន ប្រទេសចិន 21 Jun 2018 / 09:25 AM
កម្ពុជា ចូលរួមពិព័រណ៍ពាណិជ្ជកម្ម “The 5th China-South Asia Exposition and the 25th Kunming Import & Export Fair 2018” នៅប្រទេសចិន។ 21 Jun 2018 / 09:25 AM
កម្ពុជា ចូលរួមកិច្ចប្រជុំ “BIE General Assembly” លើកទី១៦៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង 21 Jun 2018 / 09:25 AM
យុទ្ធនាការទិញផលិតផលខ្មែរនៅខេត្តបន្ទាយមានជ័យ 21 Jun 2018 / 09:25 AM
កម្ពុជាចូលរួមពិព័រណ៍ពាណិជ្ជកម្ម “ SEOUL FOOD 2018 ( International Food Industry Exhibition, Seoul ) 21 Jun 2018 / 09:25 AM
កម្ពុជាចូលរួមពិព័រណ៍ពាណិជ្ជកម្ម “ SEOUL FOOD 2018 ( International Food Industry Exhibition, Seoul ) 21 Jun 2018 / 09:25 AM
កម្ពុជា ចូលរួមកិច្ចប្រជុំនៃវេទិកាពាណិជ្ជកម្មនិងវិនិយោគ និងការតាំងពិព័រណ៍អន្តរជាតិផ្លូវសូត្រ លើកទី៣ នៅទីក្រុងស៊ីអាន ខេត្តសានស៊ី ប្រទេសចិន 21 Jun 2018 / 09:25 AM
កម្ពុជា ចូលរួមកិច្ចប្រជុំនៃវេទិកាពាណិជ្ជកម្មនិងវិនិយោគ និងការតាំងពិព័រណ៍អន្តរជាតិផ្លូវសូត្រ លើកទី៣ នៅទីក្រុងស៊ីអាន ខេត្តសានស៊ី ប្រទេសចិន 21 Jun 2018 / 09:25 AM