ភាសាខ្មែរ | English

Our website is under construction, sorry for any inconvenient causes.

កម្ពុជា ចូលរួមពិព័រណ៍ពាណិជ្ជកម្ម “The 5th China-South Asia Exposition and the 25th Kunming Import & Export Fair 2018” នៅប្រទេសចិន។

21 Jun 2018 / 09:34 AM

កម្ពុជា ចូលរួមពិព័រណ៍ពាណិជ្ជកម្ម “The 5th China-South Asia Exposition and the 25th Kunming Import & Export Fair 2018” នៅប្រទេសចិន។

(ទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន)៖ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាតំណាងរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូ និងពាណិជ្ជករកម្ពុជា ចូលរួមពិព័រណ៍ពាណិជ្ជកម្ម “The 5th China-South Asia Exposition and the 25th Kunming Import & Export Fair 2018” ដែលរៀបចំឡើង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៨ នៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន។

 

គោលបំណងរបស់កម្ពុជា ក្នុងការចូលរួមពិព័រណ៍នេះ គឺដើម្បី៖
១) ផ្សព្វផ្សាយអំពីផលិតផលសក្ដានុពលរបស់កម្ពុជា
២) ស្វែងរកទីផ្សារនាំចេញទំនិញពីកម្ពុជា និងពង្រឹងភាពជាម្ចាស់នៃវិស័យឯកជនឲ្យមានបណ្ដាញអន្តរជាតិ
៣) ទាក់ទាញវិនិយោគិនបរទេសឲ្យចូលមកកម្ពុជា តាមរយៈការរៀបចំវេទិកាធុរកិច្ច និងកិច្ចពិភាក្សាធុរកិច្ច
៤) ពង្រឹងកិច្ចសហប្រតិបត្តិការល្អ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការទូត រវាងកម្ពុជា-ចិន និងរវាងកម្ពុជា ជាមួយប្រទេសនានាក្នុងតំបន់ ជាពិសេសបណ្ដាប្រទេសអាស៊ាន
៥) ផ្សព្វផ្សាយវប្បធម៌ អរិយធម៌កម្ពុជា និងទាក់ទាញអ្នកទេសចរណ៍ ។ល។

 

នៅក្នុងឱកាសនៃថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ដែលជា​ថ្ងៃចាប់ផ្តើមពិព័រណ៍នេះ ឯកឧត្តមរដ្ឋលេខាធិការ បានអញ្ជើញទស្សនាស្ដង់ទំនិញរបស់ក្រុមហ៊ុន ពាណិជ្ជករ និងអាជីវករកម្ពុជា ដែលមានក្រុមហ៊ុនសរុបចំនួន ១៧ក្រុមហ៊ុន និងស្ដង់ចំនួន ៣២ស្តង់ ព្រមទាំងបានទស្សនាពន្លាជាតិរបស់កម្ពុជាផងដែរ។

នៅក្នុងឆ្នាំនេះ ពន្លាជាតិរបស់កម្ពុជា មានតាំងបង្ហាញផលិតផលដែលមានសក្តានុពលចម្រុះ ដែលភាគច្រើនគឺជាផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម និងឯកសារស្តីពីសកម្មភាពជំរុញពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ។

អត្ថបទ៖ នាយកដ្ឋានកិច្ចការពិព័រណ៍


Related News


នាយកដ្ឋានកិច្ចការពិព័រណ៍បានសម្របសម្រួល និងដឹកនាំអាជីវករពាណិជ្ជករចូលរួមពិព័រណ៍ "The 23rd International Trade and Investment Fair" 21 Jun 2018 / 09:34 AM
ពិព័រណ៍ចិន-អាស៊ាន! កម្ពុជា បង្ហាញកូនក្រមុំលាក់ខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរចិន និងវិនិយោគិនបរទេស 21 Jun 2018 / 09:34 AM
កិច្ចប្រជុំពិភាក្សា ស្តីពីការត្រៀមលក្ខណះរបស់កម្ពុជាក្នុងការចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី១៥ នៅទីក្រុងណាន់នីង ប្រទេសចិន 21 Jun 2018 / 09:34 AM
យុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី៣ នៅខេត្តព្រៃវែង 21 Jun 2018 / 09:34 AM
កម្ពុជា នាំយកផលិតផលតែរបស់កម្ពុជា ទៅចូលរួមក្នុងពិធីតាំងពិព័រណ៍ “វប្បធម៌តែអន្តរជាតិ ទីក្រុងអឺម៉ីសាន លើកទី៣” នៅខេត្តស៊ីឈួន ប្រទេសចិន 21 Jun 2018 / 09:34 AM
កម្ពុជា ចូលរួមពិព័រណ៍ពាណិជ្ជកម្ម “The 5th China-South Asia Exposition and the 25th Kunming Import & Export Fair 2018” នៅប្រទេសចិន។ 21 Jun 2018 / 09:34 AM
កម្ពុជា ចូលរួមកិច្ចប្រជុំ “BIE General Assembly” លើកទី១៦៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង 21 Jun 2018 / 09:34 AM
យុទ្ធនាការទិញផលិតផលខ្មែរនៅខេត្តបន្ទាយមានជ័យ 21 Jun 2018 / 09:34 AM
កម្ពុជាចូលរួមពិព័រណ៍ពាណិជ្ជកម្ម “ SEOUL FOOD 2018 ( International Food Industry Exhibition, Seoul ) 21 Jun 2018 / 09:34 AM
កម្ពុជាចូលរួមពិព័រណ៍ពាណិជ្ជកម្ម “ SEOUL FOOD 2018 ( International Food Industry Exhibition, Seoul ) 21 Jun 2018 / 09:34 AM
កម្ពុជា ចូលរួមកិច្ចប្រជុំនៃវេទិកាពាណិជ្ជកម្មនិងវិនិយោគ និងការតាំងពិព័រណ៍អន្តរជាតិផ្លូវសូត្រ លើកទី៣ នៅទីក្រុងស៊ីអាន ខេត្តសានស៊ី ប្រទេសចិន 21 Jun 2018 / 09:34 AM