ភាសាខ្មែរ | English

Our website is under construction, sorry for any inconvenient causes.

កម្ពុជា នាំយកផលិតផលតែរបស់កម្ពុជា ទៅចូលរួមក្នុងពិធីតាំងពិព័រណ៍ “វប្បធម៌តែអន្តរជាតិ ទីក្រុងអឺម៉ីសាន លើកទី៣” នៅខេត្តស៊ីឈួន ប្រទេសចិន

31 Jul 2018 / 06:55 AM

កម្ពុជា នាំយកផលិតផលតែរបស់កម្ពុជា ទៅចូលរួមក្នុងពិធីតាំងពិព័រណ៍ “វប្បធម៌តែអន្តរជាតិ ទីក្រុងអឺម៉ីសាន លើកទី៣” នៅខេត្តស៊ីឈួន ប្រទេសចិន
-----

ទីក្រុងអឺម៉ីសាន ខេត្តស៊ីឈួន៖ ក្រោមការសម្របសម្រួលពីនាយកដ្ឋានកិច្ចការពិព័រណ៌ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម មានក្រុមហ៊ុននិងពាណិជ្ជករខ្មែរចំនួន ០៤ក្រុមហ៊ុន (០៤ស្តង់) បាននាំយកផលិតផលតែរបស់កម្ពុជា ទៅចូលរួមក្នុងពិធីតាំងពិព័រណ៍ “វប្បធម៌តែអន្តរជាតិ ទីក្រុងអឺម៉ីសាន លើកទី៣” ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៦-១០ ខែកក្កដា ឆ្នាំ២០១៨ នៅទីក្រុងអឺម៉ីសាន ខេត្តស៊ីឈួន ប្រទេសចិន។

            

ពិព័រណ៍ពាណិជ្ជកម្មនេះ បានរៀបចំឡើងក្រោមប្រធានបទ “Tea Met Leshan, Friendship Made World” ហើយត្រូវបានបើកសម្ពោធដោយ លោក Zhang Tong អភិបាលក្រុង Leshan និងជាលេខារងនៃគណៈកម្មាធិការបក្សក្រុង Leshan ដោយមានក្រុមហ៊ុនចូលរួមជាង ៣០០ក្រុមហ៊ុន និងមានអ្នកបញ្ជាទិញធំៗជាង ២០០នាក់ មកពីប្រទេសចំនួន ១៧ (រួមមាន៖ ប្រទេសចិន កាន់ណាដា អូស្ត្រាលី ស្រីលង្ការ ញូស៊ីលែន ឥណ្ឌា អាមេរិក នេប៉ាល់ សាធារណរដ្ឋកូរ៉េ បារាំង ម៉ាឡេស៊ី រុស្ស៊ី ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា កម្ពុជា ថៃ និងវៀតណាម)។

 

   

បច្ចុប្បន្ននេះ ការដាំតែរបស់កម្ពុជា គឺសម្រាប់តែផ្គត់ផ្គង់ទីផ្សារក្នុងស្រុកតែប៉ុណ្ណោះ ដែលភាគច្រើន សម្រាប់ប្រើប្រាស់នៅតាមសណ្ឋាគារ និងភោជនីយដ្ឋាននានា ក្នុងខេត្ត-ក្រុងនៃប្រទេសកម្ពុជា។ ការផ្គត់ផ្គង់នេះ គឺមិនមានភាពគ្រប់គ្រាន់ទៅតាមតម្រូវការក្នុងស្រុកនោះទេ ហើយតែកម្ពុជា ក៏មិនទាន់មានគុណភាពសម្រាប់ប្រកួតប្រជែងជាមួយតែល្បីៗរបស់ប្រទេសមួយចំនួនផងដែរ ដូច្នោះហើយប្រទេសកម្ពុជា បានក្លាយជាប្រទេសនាំចូលតែសម្រាប់ប្រើប្រាស់។ កម្ពុជា បាននាំចូលតែមកពីប្រទេសថៃ សិង្ហបុរី អាមេរិក ជប៉ុន បារាំង អង់គ្លេស ចិន (ហុងកុង និងតៃវ៉ាន់) វៀតណាម ឥណ្ឌូនេស៊ី និងកូរ៉េជាដើម។ ដើម្បីជំរុញតែកម្ពុជាឲ្យមានការទទួលស្គាល់ និងមានទីផ្សារ ជាពិសេសទីផ្សារចិន ដែលប្រជាជនចិននិយមចូលចិត្តពិសារតែនោះ ក្រសួងពាណិជ្ជកម្ម បានធ្វើការសម្របសម្រួលជាមួយភាគីចិន ដើម្បីដឹកនាំពាណិជ្ជករតែទៅចូលរួមក្នុងព្រឹត្តការណ៍នេះ។

 

   

 

កាលពីឆ្នាំ២០១៧ តាមរយៈក្រសួងពាណិជ្ជកម្ម កម្ពុជាយើង មានពាណិជ្ជករកម្ពុជាចំនួន ០៣ក្រុមហ៊ុន បានទៅចូលរួមក្នុងព្រឹត្តិការណ៍នេះយ៉ាងជោគជ័យ។ មិនខុសពីឆ្នាំកន្លងទៅផងដែរ មន្រ្តីកម្ពុជា និងពាណិជ្ជករកម្ពុជា ត្រូវបានអញ្ជើញឲ្យចូលរួមក្នុង វេទិកាអភិវឌ្ឍនិងជំរុញតែចូលក្នុងទីផ្សារអន្តរជាតិ សន្និសីទអ្នកជំនាញទីផ្សារតែនិងការដាំដុះ ការចុះត្រួតពិនិត្យជាក់ស្តែងនៅចំការតែ និងកម្មវិធីផ្គូផ្គងពាណិជ្ជកម្ម ដែលតាមរយៈការចូលរួមនេះ កម្ពុជាយើង បានស្វែងយល់ពីបច្ចេកទេសថ្មីៗនៃការដាំតែ ការផលិត ការវេចខ្ចប់ និងការធ្វើទីផ្សាររបស់បណ្តាក្រុមហ៊ុន-សហគ្រាសដែលមកពីប្រទេសចូលរួមទាំង១៧។ នៅក្នុងអំឡុងពេលនៃការតាំងពិព័រណ៍នេះដែរ ផលិតផលតែកម្ពុជាដែលយកទៅតាំងបង្ហាញ ត្រូវបានក្រុមហ៊ុនចិន និងក្រុមហ៊ុនបរទេសជាច្រើន មានការចាប់អារម្មណ៍ខ្ពស់ ដោយទទួលស្គាល់ពីគុណភាពតែរបស់កម្ពុជា និងជាវទិញផលិតផលតែរបស់កម្ពុជាជាហូរហែផងដែរ៕


Related News


ពិព័រណ៍ពាណិជ្ជកម្ម “The International Culture and Trade Exchange - 2018 “ 31 Jul 2018 / 06:55 AM
នាយកដ្ឋានកិច្ចការពិព័រណ៍បានសម្របសម្រួល និងដឹកនាំអាជីវករពាណិជ្ជករចូលរួមពិព័រណ៍ "The 23rd International Trade and Investment Fair" 31 Jul 2018 / 06:55 AM
ពិព័រណ៍ចិន-អាស៊ាន! កម្ពុជា បង្ហាញកូនក្រមុំលាក់ខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរចិន និងវិនិយោគិនបរទេស 31 Jul 2018 / 06:55 AM
កិច្ចប្រជុំពិភាក្សា ស្តីពីការត្រៀមលក្ខណះរបស់កម្ពុជាក្នុងការចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី១៥ នៅទីក្រុងណាន់នីង ប្រទេសចិន 31 Jul 2018 / 06:55 AM
យុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី៣ នៅខេត្តព្រៃវែង 31 Jul 2018 / 06:55 AM
កម្ពុជា នាំយកផលិតផលតែរបស់កម្ពុជា ទៅចូលរួមក្នុងពិធីតាំងពិព័រណ៍ “វប្បធម៌តែអន្តរជាតិ ទីក្រុងអឺម៉ីសាន លើកទី៣” នៅខេត្តស៊ីឈួន ប្រទេសចិន 31 Jul 2018 / 06:55 AM
កម្ពុជា ចូលរួមពិព័រណ៍ពាណិជ្ជកម្ម “The 5th China-South Asia Exposition and the 25th Kunming Import & Export Fair 2018” នៅប្រទេសចិន។ 31 Jul 2018 / 06:55 AM
កម្ពុជា ចូលរួមកិច្ចប្រជុំ “BIE General Assembly” លើកទី១៦៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង 31 Jul 2018 / 06:55 AM
យុទ្ធនាការទិញផលិតផលខ្មែរនៅខេត្តបន្ទាយមានជ័យ 31 Jul 2018 / 06:55 AM
កម្ពុជាចូលរួមពិព័រណ៍ពាណិជ្ជកម្ម “ SEOUL FOOD 2018 ( International Food Industry Exhibition, Seoul ) 31 Jul 2018 / 06:55 AM
កម្ពុជាចូលរួមពិព័រណ៍ពាណិជ្ជកម្ម “ SEOUL FOOD 2018 ( International Food Industry Exhibition, Seoul ) 31 Jul 2018 / 06:55 AM