ភាសាខ្មែរ | English

Our website is under construction, sorry for any inconvenient causes.

យុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី៣ នៅខេត្តព្រៃវែង

31 Jul 2018 / 07:05 AM

រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ខ្មែរនឹងគាំទ្រផលិតផលខ្មែរកាន់តែច្រើន នៅពេលផលិតករអាចពង្រឹងគុណភាព ជាមួយតម្លៃសមរម្យ
...
(ក្រុងព្រៃវែង)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានបង្ហាញជំនឿថាប្រជាពលរដ្ឋខ្មែរនឹងងាកមកគាំទ្រ ហើយប្រើប្រាស់ផលិតផលខ្មែរកាន់តែច្រើន នៅពេលណាដែលផលិតករ និងសហគ្រិនក្នុងស្រុក អាចផលិតទំនិញដែលមានគុណភាពខ្ពស់ ជាមួយតម្លៃសមរម្យ ប្រហាក់ប្រហែលទំនិញនាំចូលពីបរទេស ព្រោះនេះគឺជាកត្តាសត្យានុម័តនៃការប្រកួតប្រជែងទីផ្សារសេរី។

  

 

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ដូច្នោះ នាឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ ក្នុងយុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី៣ ដែលរៀបចំឡើង កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងបរិវេណអតីតមន្ទីរពេទ្យយោធា ខាងលិចតំបន់ប្រតិបត្តិការសឹករងខេត្តព្រៃវែង ក្រោមការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ អាជ្ញាធរខេត្ត តំណាងអង្គការ អាជីវករ ពាណិជ្ជករ និងនិស្សិតប្រមាណ ៣០០នាក់។

នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានអំពាវនាវឲ្យផលិតករ បន្តខំប្រឹងអភិវឌ្ឍន៍គុណភាពផលិតផលឲ្យបានកាន់តែប្រសើរថែមទៀត ដោយប្រើប្រាស់គំនិតច្នៃប្រឌិត ទាំងបច្ចេកទេសផលិត ការវេចខ្ចប់ ការដាក់ម៉ាក និងការកំណត់តម្លៃ ព្រមទាំងការធ្វើយុទ្ធសាស្ត្រទីផ្សារ ដើម្បីអាចប្រកួតប្រជែងជាមួយទំនិញនាំចូលពីបរទេស។

 

 

ឯកឧត្តមរដ្ឋមន្ត្រី បានលើកយកបញ្ហាប្រឈម និងលក្ខខណ្ឌ ដែលកម្ពុជាត្រូវបំពេញ ក្រោយចូលរួមនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងបានពន្យល់អង្គពិធី អំពីវិធានការណ៍រយៈពេលខ្លី ដែលរាជរដ្ឋាភិបាលកំពុងអនុវត្តន៍ ដូចជាការយកពន្ធ និងការប្រើប្រាស់ច្បាប់ឧបាស្រ័យពាណិជ្ជកម្ម ដើម្បីទប់ស្កាត់ការហូរចូលនូវប្រភេទទំនិញ ដែលបង្កផលប៉ះពាល់ដល់សុខមាលភាពប្រជាជន និងហានីភ័យចំពោះសេដ្ឋកិច្ចកម្ពុជា។

«សរុបឲ្យខ្លី! ដើម្បីឲ្យផលិតផលខ្មែរមានទីផ្សារខ្ពស់ ទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសផលិតករ សហគ្រិន និងប្រជាជនខ្មែរទាំងអស់ ហើយរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្ម​ ជាសេនាធិការនឹងនៅតែបន្តស្វែងរកទីផ្សារថ្មីៗ និងគាំទ្រវិស័យឯកជនជានិច្ច» ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

គួររំលឹកដែរថា «យុទ្ធនាការទិញផលិតផលខ្មែរ» គឺជាផ្នែកមួយនៃគោលនយោបាយអភិវឌ្ឍន៍ទីផ្សាររបស់ក្រសួងពាណិជ្ជកម្ម ដែលបានអនុវត្តន៍ចាប់តាំងពីឆ្នាំ២០១៥។ យុទ្ធនាការនេះ គឺជាសំឡេងជួង ដើម្បីដាស់ពញ្ញាក់ស្មារតីប្រជាជនខ្មែរ ឲ្យងាកមកគាំទ្រ និងប្រើប្រាស់ទំនិញក្នុងស្រុក ជំនួសទំនិញនាំចូលពីបរទេស។ ម្យ៉ាងទៀត យុទ្ធនាការនេះក៏មានគោលដៅជួយពង្រឹងសង្វាក់ផលិតកម្មក្នុងស្រុក បង្កើតឱកាសការងារ និងប្រាក់ចំណូលជូនប្រជាជន ព្រមទាំងផ្តល់ចំណេះដឹង និងបទពិសោធន៍ល្អៗដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីផលិតទំនិញដែលមានគុណភាព សុវត្ថិភាព និងអនាម័យខ្ពស់ សម្រាប់ប្រកួតប្រជែងជាមួយទំនិញនាំចូលពីបរទេស។

  

 

បន្ទាប់ពីទទួលបានជោគជ័យចំនួន ២ រដូវកាលជាប់គ្នា ក្រសួងពាណិជ្ជកម្ម បានជ្រើសរើសយករាជធានី-ខេត្តចំនួន ៦ ធ្វើជាកន្លែងរៀបចំយុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី៣ ដោយចាប់ផ្តើមពីខេត្តបន្ទាយមានជ័យ រួចបន្តទៅដល់ខេត្តកណ្តាល កំពង់ឆ្នាំង ព្រៃវែង កោះកុង និងបិទបញ្ចប់នៅរាជធានីភ្នំពេញ៕៚


Related News


កម្ពុជា ប្រគល់រូបគំនូរមួយផ្ទាំងទម្ងន់ ៥០ Kg ជូនភាគីចិន ជាវត្ថុអនុស្សាវរីយ៍ ក្នុងឱកាសចូលរួមពិព័រណ៍នៅទីក្រុងសៀងហៃ 31 Jul 2018 / 07:05 AM
ពិព័រណ៍ពាណិជ្ជកម្ម “The International Culture and Trade Exchange - 2018 “ 31 Jul 2018 / 07:05 AM
នាយកដ្ឋានកិច្ចការពិព័រណ៍បានសម្របសម្រួល និងដឹកនាំអាជីវករពាណិជ្ជករចូលរួមពិព័រណ៍ "The 23rd International Trade and Investment Fair" 31 Jul 2018 / 07:05 AM
ពិព័រណ៍ចិន-អាស៊ាន! កម្ពុជា បង្ហាញកូនក្រមុំលាក់ខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរចិន និងវិនិយោគិនបរទេស 31 Jul 2018 / 07:05 AM
កិច្ចប្រជុំពិភាក្សា ស្តីពីការត្រៀមលក្ខណះរបស់កម្ពុជាក្នុងការចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី១៥ នៅទីក្រុងណាន់នីង ប្រទេសចិន 31 Jul 2018 / 07:05 AM
យុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី៣ នៅខេត្តព្រៃវែង 31 Jul 2018 / 07:05 AM
កម្ពុជា នាំយកផលិតផលតែរបស់កម្ពុជា ទៅចូលរួមក្នុងពិធីតាំងពិព័រណ៍ “វប្បធម៌តែអន្តរជាតិ ទីក្រុងអឺម៉ីសាន លើកទី៣” នៅខេត្តស៊ីឈួន ប្រទេសចិន 31 Jul 2018 / 07:05 AM
កម្ពុជា ចូលរួមពិព័រណ៍ពាណិជ្ជកម្ម “The 5th China-South Asia Exposition and the 25th Kunming Import & Export Fair 2018” នៅប្រទេសចិន។ 31 Jul 2018 / 07:05 AM
កម្ពុជា ចូលរួមកិច្ចប្រជុំ “BIE General Assembly” លើកទី១៦៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង 31 Jul 2018 / 07:05 AM
យុទ្ធនាការទិញផលិតផលខ្មែរនៅខេត្តបន្ទាយមានជ័យ 31 Jul 2018 / 07:05 AM
កម្ពុជាចូលរួមពិព័រណ៍ពាណិជ្ជកម្ម “ SEOUL FOOD 2018 ( International Food Industry Exhibition, Seoul ) 31 Jul 2018 / 07:05 AM