ភាសាខ្មែរ | English

Our website is under construction, sorry for any inconvenient causes.

ពិព័រណ៍ចិន-អាស៊ាន! កម្ពុជា បង្ហាញកូនក្រមុំលាក់ខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរចិន និងវិនិយោគិនបរទេស

03 Oct 2018 / 07:23 AM

ពិព័រណ៍ចិន-អាស៊ាន! កម្ពុជា បង្ហាញកូនក្រមុំលាក់ខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរចិន និងវិនិយោគិនបរទេស
...
(ណាននីង, ក្វាងស៊ី)  ៖ រៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជា តែងចូលរួមពិពរ័ណ៍ចិន-អាស៊ាន ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំ

របស់ទីក្រុងណាននីង ត្រូវបានរៀបចំឡើងចាប់តាំងពីឆ្នាំ២០០៤ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ពាណិជ្ជកម្ម នយោបាយ ការទូត ទេសចរណ៍ និងវប្បធម៌ រវាងប្រទេសក្នុងតំបន់។

នៅក្នុងឆ្នាំនេះ គឺជាខួបលើកទី១៥ នៃពិព័រណ៍ចិន-អាស៊ាន ដែលប្រារព្ធឡើងក្រោមប្រធានបទ “រួមគ្នាកសាងវិថីសូត្រសមុទ្រ​

សតវត្សរ៍​ទី២១ លើកិច្ចសហប្រតិបត្តិការនៃភាពច្នៃប្រឌិតថ្មី ចិន-អាស៊ាន” ដោយផ្តោតសំខាន់ទៅលើការតាំងបង្ហាញផលិតផលប្រើប្រាស់

និងសេវាកម្មទូទៅ អមដោយការរៀបចំវេទិកាពាណិជ្ជកម្ម និងកិច្ចប្រជុំនានា ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច ទេសចរណ៍

ទំនាក់ទំនងការទូត និងជាយុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងចិន-អាស៊ាន។

ក្នុងនាមជាប្រទេសកិត្តិយសនៃពិពរ័ណ៍ចិន-អាស៊ាន កម្ពុជាបានជ្រើសរើសប្រាសាទសំបូរព្រៃគុក ដែលជាកូនក្រមុំលាក់ខ្លួន

នៅក្នុងខេត្តកំពង់ធំ ដើម្បីតុបតែងពន្លាជាតិ ឱ្យទៅជាទីក្រុងដ៏ស្រស់ប្រិមប្រិយ ដែលមានអគារទំហំ ៤៥ x ៦០ម៉ែត្រ អាចរៀប

ចំស្តង់បង្ហាញផលិតផល និងសេវាកម្មចំនួន ១៤៦ស្តង់ ដើម្បីផ្សព្វផ្សាយអំពីសក្តានុពល និងឱកាសវិនិយោគ និងទាក់ទាញភ្ញៀវ

ទេសចរគ្រប់ជាតិសាសន៍ ឱ្យចូលមកបណ្តាក់ទុន និងទស្សនាប្រាសាទនានាកាន់តែច្រើន នាពេលអនាគត។

ចាប់តាំងពីការបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ កូនក្រមុំលាក់ខ្លួនរបស់កម្ពុជា បានទាក់ទាញភ្ញៀវទេសចរជនជាតិចិន

ឱ្យចូលមកកម្សាន្តឥតឈប់ឈរ និងបានទិញយកនូវវត្ថុអនុស្សាវរីយ៍ ដែលសុទ្ធសឹងជាផលិតផលខ្មែរ ត្រលប់ទៅវិញថែមទៀត។

តាមរយៈការចូលរួមព្រឹត្តិការណ៍នេះ ក៏បានធ្វើឱ្យសហគ្រាសធុនតូច និងមធ្យមកម្ពុជា កាន់តែមានភាពជាម្ចាស់ការ ហើយវិស័យសិល្បៈ

និងវប្បធម៌របស់កម្ពុជា ក៏ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមរយៈការសម្តែង និងការបង្ហាញនៅពន្លាជាតិរបស់កម្ពុជា។

ក្រៅពីបង្ហាញវត្តមានកូនក្រមុំលាក់ខ្លួន ក្រសួងពាណិជ្ជកម្ម ដែលទទួលខុសត្រូវរួម ក្នុងការចូលរួមពិព័រណ៍ឆ្នាំនេះ ក៏បានរៀបចំ

សិក្ខាសាលាខ្លីៗ ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយវិនិយោគ និងបរិយាកាសធ្វើធុរកិច្ចនៅកម្ពុជា អមដោយពិធីចុះហត្ថលេខា

លើគម្រោងវិនិយោគថ្មីៗចំនួន ១២ រវាងវិនិយោគិនចិន និងសហគ្រិនកម្ពុជា និងសហគ្រិនចិន ដែលមានតម្លៃគិតជាទឹក

ប្រាក់ ៧៩,៦៣លានដុល្លារសហរដ្ឋអាមេរិក​ ផងដែរ៕


Related News


អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងសៀងហៃ នៃប្រទេសចិន បានអញ្ជើញដឹកនាំបុគ្គលិកទូតចូលមកទស្សនា 03 Oct 2018 / 07:23 AM
អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងសៀងហៃ នៃប្រទេសចិន បានអញ្ជើញដឹកនាំបុគ្គលិកទូតចូលមកទស្សនា 03 Oct 2018 / 07:23 AM
កម្ពុជា ប្រគល់រូបគំនូរមួយផ្ទាំងទម្ងន់ ៥០ Kg ជូនភាគីចិន ជាវត្ថុអនុស្សាវរីយ៍ ក្នុងឱកាសចូលរួមពិព័រណ៍នៅទីក្រុងសៀងហៃ 03 Oct 2018 / 07:23 AM
ពិព័រណ៍ពាណិជ្ជកម្ម “The International Culture and Trade Exchange - 2018 “ 03 Oct 2018 / 07:23 AM
នាយកដ្ឋានកិច្ចការពិព័រណ៍បានសម្របសម្រួល និងដឹកនាំអាជីវករពាណិជ្ជករចូលរួមពិព័រណ៍ "The 23rd International Trade and Investment Fair" 03 Oct 2018 / 07:23 AM
ពិព័រណ៍ចិន-អាស៊ាន! កម្ពុជា បង្ហាញកូនក្រមុំលាក់ខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរចិន និងវិនិយោគិនបរទេស 03 Oct 2018 / 07:23 AM
កិច្ចប្រជុំពិភាក្សា ស្តីពីការត្រៀមលក្ខណះរបស់កម្ពុជាក្នុងការចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី១៥ នៅទីក្រុងណាន់នីង ប្រទេសចិន 03 Oct 2018 / 07:23 AM
យុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី៣ នៅខេត្តព្រៃវែង 03 Oct 2018 / 07:23 AM
កម្ពុជា នាំយកផលិតផលតែរបស់កម្ពុជា ទៅចូលរួមក្នុងពិធីតាំងពិព័រណ៍ “វប្បធម៌តែអន្តរជាតិ ទីក្រុងអឺម៉ីសាន លើកទី៣” នៅខេត្តស៊ីឈួន ប្រទេសចិន 03 Oct 2018 / 07:23 AM
កម្ពុជា ចូលរួមពិព័រណ៍ពាណិជ្ជកម្ម “The 5th China-South Asia Exposition and the 25th Kunming Import & Export Fair 2018” នៅប្រទេសចិន។ 03 Oct 2018 / 07:23 AM
កម្ពុជា ចូលរួមកិច្ចប្រជុំ “BIE General Assembly” លើកទី១៦៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង 03 Oct 2018 / 07:23 AM