ភាសាខ្មែរ | English

Our website is under construction, sorry for any inconvenient causes.

នាយកដ្ឋានកិច្ចការពិព័រណ៍បានសម្របសម្រួល និងដឹកនាំអាជីវករពាណិជ្ជករចូលរួមពិព័រណ៍ "The 23rd International Trade and Investment Fair"

24 Oct 2018 / 08:08 AM

នាយកដ្ឋានកិច្ចការពិព័រណ៍បានសម្របសម្រួល និងដឹកនាំអាជីវករពាណិជ្ជករចូលរួមពិព័រណ៍ "The 23rd International Trade and Investment Fair" ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងម៉ាកាវ ប្រទេសចិន។ ព្រឹត្តិការណ៍ពិព័រណ៍នេះ ត្រូវបានបើកសម្ពោធជាផ្លូវការក្រោមអធិបតីភាពលោក Chui Sai On នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសម៉ាកាវ។

 

 

ពិព័រណ៍នេះ បានរៀបចំឡើងក្នុងគោលបំណងសំខាន់ គឺផ្តោតទៅលើកិច្ចសហប្រតិបត្តិការជាគន្លឹះ សម្រាប់ឱកាសធ្វើជំនួញ ព្រមទាំងមានវេទិកាជំរុញពាណិជ្ជកម្មអាស៊ីលើកទី៨ផងដែរ។ ពិព័រណ៍នេះ មានស្តង់ប្រមាណ ១៥០០ស្តង់ និងមានប្រទេសជាច្រើនបានចូលរួម ដូចជា បណ្តាប្រទេសអឺរ៉ុប, សហរដ្ឋអាមេរិក, ចិន និងបណ្តាប្រទេសអាស៊ាន ដោយក្នុងនោះមានកម្ពុជាផងដែរ។

                                                    

 

អាជីវករកម្ពុជាយើង បាននាំយកនូវផលិតផលកសិកម្ម មានដូចជា អង្ករ ស្ករត្នោត និង ម្រេចជាដើមទៅដាក់តាំងបង្ហាញ ដែលផលិតផលទាំងអស់នោះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវដែលបានចូលមកទស្សនា។ ជាពិសេស អាជីវករកម្ពុជាយើង ក៏បានស្វែងរកបានដៃគូធ្វើពាណិជ្ជកម្ម បានមួយចំនួនទៀតផង ក្នុងឱកាសតាំងពិព័រណ៍នេះ។


Related News


នាយកដ្ឋានកិច្ចការពិព័រណ៍បានសម្របសម្រួល និងដឹកនាំអាជីវករពាណិជ្ជករចូលរួមពិព័រណ៍ "The 23rd International Trade and Investment Fair" 24 Oct 2018 / 08:08 AM
ពិព័រណ៍ចិន-អាស៊ាន! កម្ពុជា បង្ហាញកូនក្រមុំលាក់ខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរចិន និងវិនិយោគិនបរទេស 24 Oct 2018 / 08:08 AM
កិច្ចប្រជុំពិភាក្សា ស្តីពីការត្រៀមលក្ខណះរបស់កម្ពុជាក្នុងការចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី១៥ នៅទីក្រុងណាន់នីង ប្រទេសចិន 24 Oct 2018 / 08:08 AM
យុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី៣ នៅខេត្តព្រៃវែង 24 Oct 2018 / 08:08 AM
កម្ពុជា នាំយកផលិតផលតែរបស់កម្ពុជា ទៅចូលរួមក្នុងពិធីតាំងពិព័រណ៍ “វប្បធម៌តែអន្តរជាតិ ទីក្រុងអឺម៉ីសាន លើកទី៣” នៅខេត្តស៊ីឈួន ប្រទេសចិន 24 Oct 2018 / 08:08 AM
កម្ពុជា ចូលរួមពិព័រណ៍ពាណិជ្ជកម្ម “The 5th China-South Asia Exposition and the 25th Kunming Import & Export Fair 2018” នៅប្រទេសចិន។ 24 Oct 2018 / 08:08 AM