ភាសាខ្មែរ | English

Our website is under construction, sorry for any inconvenient causes.

ពិព័រណ៍ពាណិជ្ជកម្ម “The International Culture and Trade Exchange - 2018 “

04 Dec 2018 / 02:59 AM

ទីក្រុងហូជីមិញ ប្រទេសវៀតណាម ៖ មន្ត្រីនាយកដ្ឋានកិច្ចការពិព័រណ៍ នៃក្រសួងពាណិជ្ជកម្ម បានដឹកនាំ និង សម្របសម្រួលអាជីវករ ពាណិជ្ជករកម្ពុជាទៅ

ចូលរួមពិព័រណ៍ពាណិជ្ជកម្ម “The International Culture and Trade Exchange - 2018 “ ក្រោមការរៀបចំដោយ នាយកដ្ឋានទំនាក់ទំនងក្រៅប្រទេស ដែល

ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៧ - ១១ ខែ វិចិ្ឆកា ឆ្នាំ ២០១៨ នៅទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។

     

“The International Culture and Trade Exchange - 2018 “ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងប្រមូលផ្តុំ ជំរុញការនាំចេញនាំចូល ស្វែងរកដៃ

គូពាណិជ្ជកម្ម និង ការផ្លាស់ប្តូរវប្បធម៍ពាណិជ្ជកម្មលើគ្រប់វិស័យ ទូទាំងប្រទេសវៀតណាម ជាមួយបណ្តាប្រទេសនៅក្នុងអាស៊ាន ដែលមានក្រុមហ៊ុន

សរុបចំនួន ១២០ ក្រុមហ៊ុន និង ១៥០ស្តង់។ ពិព័រណ៍ពាណិជ្ជកម្មនេះបានបែងចែកជា៣ផ្នែក-ផ្នែកទី១ ដែលមានចំនួនសរុប ១៣៦ស្តង់ សម្រាប់

ពាណិជ្ជករក្នុងស្រុក និងក្រៅស្រុក, ផ្នែកទី២ មានចំនួន ១៤ស្តង់ សម្រាប់ម្ហូបអាហារ និង ផ្នែកទី៣ ជាឆាកសម្តែងសិល្បះ កម្មវិធីសិក្ខាសាលាផ្សេងៗ។

ក្នុងពិព័រណ៍នេះ កម្ពុជាត្រូវបានអញ្ជើញចូលរួម ដោយផ្តល់នូវស្តង់ចំនួន ០១ស្តង់ ដែលត្រូវបានធ្វើការតាំងបង្ហាញដោយសិប្បកម្មជាងប្រាក់ខ្មែរ ឈ្មោះថា

“ វ៉ាន់ ម៉ារ៉ាឌី “ ។ ពិព័រណ៍នេះគឺជាឱកាសដ៏ល្អសម្រាប់កម្ពុជាក្នុងការស្វែងរកដៃគូពាណិកម្ម និងធ្វើការនាំចេញផលិតផលរបស់ខ្លួនលើទីផ្សារអន្តរជាតិ។

             


Related News


កិច្ចប្រជុំ IPM លើកទី៣ ទាក់ទាញប្រទេសចំនួន ១៩០ ចូលរួមព្រឹត្តិការណ៍ពិពណ៍ពិភពលោក ឌុយបៃ ឆ្នាំ២០២០ 04 Dec 2018 / 02:59 AM
អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងសៀងហៃ នៃប្រទេសចិន បានអញ្ជើញដឹកនាំបុគ្គលិកទូតចូលមកទស្សនា 04 Dec 2018 / 02:59 AM
អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងសៀងហៃ នៃប្រទេសចិន បានអញ្ជើញដឹកនាំបុគ្គលិកទូតចូលមកទស្សនា 04 Dec 2018 / 02:59 AM
អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងសៀងហៃ នៃប្រទេសចិន បានអញ្ជើញដឹកនាំបុគ្គលិកទូតចូលមកទស្សនា 04 Dec 2018 / 02:59 AM
កម្ពុជា ប្រគល់រូបគំនូរមួយផ្ទាំងទម្ងន់ ៥០ Kg ជូនភាគីចិន ជាវត្ថុអនុស្សាវរីយ៍ ក្នុងឱកាសចូលរួមពិព័រណ៍នៅទីក្រុងសៀងហៃ 04 Dec 2018 / 02:59 AM
ពិព័រណ៍ពាណិជ្ជកម្ម “The International Culture and Trade Exchange - 2018 “ 04 Dec 2018 / 02:59 AM
នាយកដ្ឋានកិច្ចការពិព័រណ៍បានសម្របសម្រួល និងដឹកនាំអាជីវករពាណិជ្ជករចូលរួមពិព័រណ៍ "The 23rd International Trade and Investment Fair" 04 Dec 2018 / 02:59 AM
ពិព័រណ៍ចិន-អាស៊ាន! កម្ពុជា បង្ហាញកូនក្រមុំលាក់ខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរចិន និងវិនិយោគិនបរទេស 04 Dec 2018 / 02:59 AM
កិច្ចប្រជុំពិភាក្សា ស្តីពីការត្រៀមលក្ខណះរបស់កម្ពុជាក្នុងការចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី១៥ នៅទីក្រុងណាន់នីង ប្រទេសចិន 04 Dec 2018 / 02:59 AM
យុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី៣ នៅខេត្តព្រៃវែង 04 Dec 2018 / 02:59 AM
កម្ពុជា នាំយកផលិតផលតែរបស់កម្ពុជា ទៅចូលរួមក្នុងពិធីតាំងពិព័រណ៍ “វប្បធម៌តែអន្តរជាតិ ទីក្រុងអឺម៉ីសាន លើកទី៣” នៅខេត្តស៊ីឈួន ប្រទេសចិន 04 Dec 2018 / 02:59 AM