(ទីក្រុងសៀងហៃ) ៖ ពន្លាជាតិកម្ពុជា នៅថ្ងៃទី០៩ ខៃវិច្ឆិកា ឆ្នាំ២០១៨ នេះ មានកិត្តិយសណាស់ដែលបាន លោក ទាន សំណាង
អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងសៀងហៃ នៃប្រទេសចិន បានអញ្ជើញដឹកនាំបុគ្គលិកទូតចូលមកទស្សនា។
ក្នុងថ្ងៃទីប្រាំនៃព្រឹត្តិការណ៍ពិព័រណ៍នាំចូលអន្តរជាតិចិននេះដែរ ពន្លាជាតិកម្ពុជានៅតែមានភ្ញៀវយ៉ាងច្រើនសន្ធឹកសន្ធាប់ចូលមកទស្សនា
និងថតផ្តិតយករូបភាពនានានៃពន្លាជាតិ។ ភ្ញៀវទាំងនោះភាគច្រើន គឺមកស្វះស្វែងរកព័ត៌មានទាក់ទងនឹងវិស័យពាណិជ្ជកម្មនិងវិនិយោគ
វិស័យកសិកម្ម វិស័យទេសចរណ៍នៅកម្ពុជា និងថតរូបប្រាសាទអង្គរវត្តទុកជាអនុស្សាវរីយ៍។