ភាសាខ្មែរ | English

Our website is under construction, sorry for any inconvenient causes.

កិច្ចប្រជុំ IPM លើកទី៣ ទាក់ទាញប្រទេសចំនួន ១៩០ ចូលរួមព្រឹត្តិការណ៍ពិពណ៍ពិភពលោក ឌុយបៃ ឆ្នាំ២០២០

06 Dec 2018 / 04:11 AM

កិច្ចប្រជុំ IPM លើកទី៣ ទាក់ទាញប្រទេសចំនួន ១៩០ ចូលរួមព្រឹត្តិការណ៍ពិពណ៍ពិភពលោក ឌុយបៃ ឆ្នាំ២០២០

(ឌុយបៃ)៖ ប្រទេសចំនួន ១៩០ បានបញ្ជាក់ពីការចូលរួមរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក ឌុយបៃ ឆ្នាំ២០២០ នេះបើតាមការអះអាងរបស់

លោកជំទាវ រីម អាល់ ហាស្ហីមី (REEM Al Hashimy) រដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មការរៀបចំពិភពលោកឌុយបៃ ឆ្នាំ២០២០

នៃប្រទេសសហភាពអារ៉ាប់រួម (UAE)។

​​​​​

នៅក្នុងកិច្ចប្រជុំ “International Participants Meeting (IPM)” លើកទី៣ ដែលបានរៀបចំឡើង កាលពីថ្ងៃទី២៦ និង២៧ ខែវិច្ឆិកា ឆ្នាំ២០១៨

លោកជំទាវ រីម អាល់ ហាស្ហីមី បានគូសបញ្ជាក់ថា មកទល់ពេលនេះ មានប្រទេសចំនួន ២០ បានចុះកិច្ចព្រមព្រៀងទទួលយកទីតាំង និងទំហំពន្លាជាតិ

ដើម្បីចូលរួមបង្ហាញសក្តានុពលវប្បធម៌ ទេសចរណ៍ និងនវានុវត្តន៍ (គំនិតច្នៃប្រឌិតថ្មី) នៅក្នុងពិព័រណ៍ពិភពលោក ដែលគ្រោងនឹងរៀបចំ

ចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។

នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលបានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំ បានសំណូមពររដ្ឋាភិបាលប្រទេសសហភាពអារ៉ាប់រួម

ជួយសម្រួលទិដ្ឋាការដល់មន្ត្រី និងវិស័យឯកជនកម្ពុជា ដើម្បីចូលរួមនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក ឌុយបៃ ឆ្នាំ២០២០ ដោយសារតែកម្ពុជា មិនទាន់មានស្ថានទូតសហភាព

អារ៉ាប់រួមនៅឡើយ។

ជាការឆ្លើយតប លោកជំទាវរដ្ឋមន្ត្រី រីម អាល់ ហាស្ហីមី បានសន្យាជួយសម្របសម្រួលដំណើរការចេញទិដ្ឋាការ ជូនប្រទេសកម្ពុជា និងប្រទេសចូលរួមទាំងអស់

តាមរយៈប្រព័ន្ធអេឡិចត្រូនិក (e-Visa) ទាំងការស្នាក់នៅសម្រាប់រយៈពេលខ្លី និងរយៈពេលវែង។ ដោយឡែក ចំពោះបញ្ហាបច្ចេកទេសទាក់ទងនឹងការរចនា (ឌីហ្សាញ)

និងការសាងសង់ពន្លាជាតិ​លោកជំទាវរដ្ឋមន្ត្រី​ បានស្នើតំណាងប្រទេសនីមួយៗ ធ្វើការពិភាក្សាទ្វេភាគីជាមួយអ្នកគ្រប់គ្រង បច្ចេកទេសប្លង់ នៅថ្ងៃប្រជុំបន្ទាប់។

សូមជម្រាបថា កិច្ចប្រជុំ IPM លើកទី៣ មានការចូលរួមពីប្រមុខរដ្ឋ រដ្ឋមន្រ្តី អនុរដ្ឋមន្រ្តី អង្គទូត និងមន្រ្តីជាន់ខ្ពស់ តំណាងឱ្យប្រទេសចំនួន ១៨០ លើពិភពលោក

ហើយប្រធានបទ ដែលបានលើកយកមកពិភាក្សា ផ្តោតសំខាន់លើការរៀបចំរចនាពន្លាជាតិ (Pavilion Design) ការសាងសង់ពន្លាជាតិ (Pavilion Construction)

ការគ្រប់គ្រង និងការប្រតិបត្តិការពន្លាជាតិ (Pavilion Operation and Management)។ លើសពីនេះ កិច្ចប្រជុំ ក៏បានពិភាក្សាពីគម្រោងពាក់ព័ន្ធ និងដំណើរការរៀប

ចំពិព័រណ៍ពិភពលោកឌុយបៃ ឆ្នាំ២០២០ផងដែរ។


Related News


កម្ពុជាត្រៀមលក្ខណៈរួចរាល់ ដើម្បីចូលរួមពិព័រណ៍ពិភពលោកឌុយបៃ ឆ្នាំ២០២០ 06 Dec 2018 / 04:11 AM
កិច្ចប្រជុំ IPM លើកទី៣ ទាក់ទាញប្រទេសចំនួន ១៩០ ចូលរួមព្រឹត្តិការណ៍ពិពណ៍ពិភពលោក ឌុយបៃ ឆ្នាំ២០២០ 06 Dec 2018 / 04:11 AM
អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងសៀងហៃ នៃប្រទេសចិន បានអញ្ជើញដឹកនាំបុគ្គលិកទូតចូលមកទស្សនា 06 Dec 2018 / 04:11 AM
អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងសៀងហៃ នៃប្រទេសចិន បានអញ្ជើញដឹកនាំបុគ្គលិកទូតចូលមកទស្សនា 06 Dec 2018 / 04:11 AM
អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងសៀងហៃ នៃប្រទេសចិន បានអញ្ជើញដឹកនាំបុគ្គលិកទូតចូលមកទស្សនា 06 Dec 2018 / 04:11 AM
កម្ពុជា ប្រគល់រូបគំនូរមួយផ្ទាំងទម្ងន់ ៥០ Kg ជូនភាគីចិន ជាវត្ថុអនុស្សាវរីយ៍ ក្នុងឱកាសចូលរួមពិព័រណ៍នៅទីក្រុងសៀងហៃ 06 Dec 2018 / 04:11 AM
ពិព័រណ៍ពាណិជ្ជកម្ម “The International Culture and Trade Exchange - 2018 “ 06 Dec 2018 / 04:11 AM