ភាសាខ្មែរ | English

Our website is under construction, sorry for any inconvenient causes.

កម្ពុជាត្រៀមលក្ខណៈរួចរាល់ ដើម្បីចូលរួមពិព័រណ៍ពិភពលោកឌុយបៃ ឆ្នាំ២០២០

06 Dec 2018 / 04:19 AM

រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ កម្ពុជាត្រៀមលក្ខណៈរួចរាល់ ដើម្បីចូលរួមពិព័រណ៍ពិភពលោកឌុយបៃ ឆ្នាំ២០២០
...
(ឌុយបៃ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានប្រកាសប្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលសហភាពអារ៉ាប់រួម

មេដឹកនាំប្រទេស និងតំណាងអង្គការអន្តរជាតិថា កម្ពុជាបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីចូលរួមព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក ដែលនឹងរៀបចំ

នៅទីក្រុងឌុយបៃ រយៈពេល ៦ខែ ចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។

​​​​      

ការប្រកាសរបស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសចូលរួមកម្មវិធីលៀងសាយភោជន ស្វាគមន៍អ្នកចូលរួមកិច្ចប្រជុំ IPM លើកទី៣ ដែលរៀបចំឡើង

កាលពីរាត្រីថ្ងៃអាទិត្យ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងទីក្រុងឌុយបៃ ប្រទេសសហភាពអារ៉ាប់រួម ក្នុងគោលបំណងជួបពិភាក្សា និងតាមដានវឌ្ឍនភាព

ការងាររៀបចំពិព័រណ៍ពិភពលោកឌុយបៃ ឆ្នាំ២០២០។

   

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងពីការចូលរួមដ៏សកម្មរបស់កម្ពុជា នៅក្នុងពិព័រណ៍ពិភពលោក និងពិព័រណ៍អន្តរជាតិនា

ពេលកន្លងមក ព្រមទាំងវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ដែលជាសេនាធិការរបស់ក្រសួងពាណិជ្ជកម្ម មានភារកិច្ចទទួលខុសត្រូវរាល់

ការចូលរួមរបស់កម្ពុជា នៅក្នុងព្រឹត្តិកាណ៍ពិព័រណ៍នានា។

«ឥឡូវនេះ កម្ពុជាបានត្រៀមលក្ខណៈរួចរាល់ ដើម្បីចូលរួមពិព័រណ៍ពិភពលោកឌុយបៃ ឆ្នាំ២០២០ ហើយប្រាកដណាស់ យើងនឹងទទួលបានជោគជ័យ ដូចការចូលរួម

ពិព័រណ៍ពិភពលោក នៅសៀងហៃឆ្នាំ២០១០ និងនៅអ៊ីតាលី ឆ្នាំ២០១៥» ឯកឧត្តមរដ្ឋមន្ត្រី បានអះអាងបន្ថែម។

ទន្ទឹមគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជួបពិភាក្សា និងផ្លាស់ប្តូរយោបល់ ជាមួយមេដឹកនាំប្រទេស និងតំណាងអង្គការអន្តរជាតិ ដែលមានវត្តមាននៅក្នុង​

កម្មវិធី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងពហុភាគី ជាពិសេសធានាបាននូវចំណែកទីផ្សារសម្រាប់ទំនិញកម្ពុជា

នៅក្នុងប្រព័ន្ធពាណិជ្ជកម្មសាកល។

  

សូមជម្រាបថា ព្រឹត្តិការណ៍ពិព័រណ៍ពិភពលោកឌុយបៃ ឆ្នាំ២០២០ នឹងត្រូវរៀបចំឡើងក្រោមប្រធានបទ “Connecting Minds, Creating the Future” ដើម្បីលើកកម្ពស់

ស្មារតីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលបាននាំឱ្យប្រទេសសហភាពអារ៉ាប់រួម ទទួលបានជោគជ័យនៅក្នុងការស្វែងរកមាគ៌ាថ្មី ឆ្ពោះទៅរកការអភិវឌ្ឍ និងនវានុវត្តន៍

(ភាពច្នៃប្រឌិតថ្មី)។ ព្រឹត្តិការណ៍នេះ នឹងក្លាយជាកម្លាំងចលករ ដើម្បីពន្លឿនការតភ្ជាប់ទស្សនៈរួមរបស់ពិភពលោក ព្រមទាំងជំរុញប្រទេសចូលរួមទាំងអស់ ចាត់វិធានការ

ដោះស្រាយបញ្ហាប្រឈមរួមគ្នា ដើម្បីបង្កើតអនាគតភ្លឺស្វាងសម្រាប់មនុស្សទូទាំងសាកលលោក។

ដើម្បីទស្សនាស្ប៉តវីដេអូស្តីពីព្រឹត្តិការណ៍ពិព័រណ៍ពិភពលោកឌុយបៃ ឆ្នាំ២០២០ សូមចុចលើតំណភ្ជាប់នេះ https://youtu.be/DQn8qM8nEI4

 


Related News


កម្ពុជាត្រៀមលក្ខណៈរួចរាល់ ដើម្បីចូលរួមពិព័រណ៍ពិភពលោកឌុយបៃ ឆ្នាំ២០២០ 06 Dec 2018 / 04:19 AM
កិច្ចប្រជុំ IPM លើកទី៣ ទាក់ទាញប្រទេសចំនួន ១៩០ ចូលរួមព្រឹត្តិការណ៍ពិពណ៍ពិភពលោក ឌុយបៃ ឆ្នាំ២០២០ 06 Dec 2018 / 04:19 AM
អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងសៀងហៃ នៃប្រទេសចិន បានអញ្ជើញដឹកនាំបុគ្គលិកទូតចូលមកទស្សនា 06 Dec 2018 / 04:19 AM
អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងសៀងហៃ នៃប្រទេសចិន បានអញ្ជើញដឹកនាំបុគ្គលិកទូតចូលមកទស្សនា 06 Dec 2018 / 04:19 AM
អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងសៀងហៃ នៃប្រទេសចិន បានអញ្ជើញដឹកនាំបុគ្គលិកទូតចូលមកទស្សនា 06 Dec 2018 / 04:19 AM
កម្ពុជា ប្រគល់រូបគំនូរមួយផ្ទាំងទម្ងន់ ៥០ Kg ជូនភាគីចិន ជាវត្ថុអនុស្សាវរីយ៍ ក្នុងឱកាសចូលរួមពិព័រណ៍នៅទីក្រុងសៀងហៃ 06 Dec 2018 / 04:19 AM