ភាសាខ្មែរ | English

Our website is under construction, sorry for any inconvenient causes.

រដ្ឋមន្រ្តីពាណិជ្ជកម្ម សន្យាបន្តដោះស្រាយបញ្ហាទីផ្សារជូនសហគ្រិនខ្មែរ ក្នុងឱកាសចូលរួមពិធីបុណ្យសមុទ្រ លើកទី៧ ឆ្នាំ២០១៨

18 Dec 2018 / 09:17 AM

រដ្ឋមន្រ្តីពាណិជ្ជកម្ម សន្យាបន្តដោះស្រាយបញ្ហាទីផ្សារជូនសហគ្រិនខ្មែរ ក្នុងឱកាសចូលរួមពិធីបុណ្យសមុទ្រ លើកទី៧ ឆ្នាំ២០១៨ 
… 
(កោះកុង)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានសន្យាបន្តពិនិត្យ និងដោះស្រាយបញ្ហាប្រឈមនានាទាក់ទិនការចូលទីផ្សារ

ជូនសហគ្រាសធុនតូច និងមធ្យម ជាពិសេសប្រជាកសិករ ផលិតករ និងពាណិជ្ជករ ឱ្យបានកាន់តែទូលំទូលាយ ដើម្បីប្រែក្លាយវិស័យឯកជន

ឱ្យទៅក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ដូចបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤។

 

ការសន្យារបស់ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសដឹកនាំប្រតិភូ អញ្ជើញទស្សនាស្តង់លក់ផលិតផលខ្មែរចំនួន ១០៣ស្តង់ និងជួបសំណេះ

សំណាលជាមួយអាជីវករ ផលិតករ និងពាណិជ្ជករ តំណាងឱ្យសហគ្រាសធុនតូច និងមធ្យម កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងព្រឹត្តិការណ៍

បុណ្យសមុទ្រ លើកទី៧ ជុំទី២ ដែលកំពុងប្រព្រឹត្តិទៅនៅលើទឹកដីនៃខេត្តកោះកុង។

 

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកទឹកចិត្តអាជីវករ ផលិតករ និងពាណិជ្ជករ ធ្វើការបញ្ចេញមតិ និងយោបល់ ព្រមទាំង

សំណូមពរផ្សេងៗ ជុំវិញបញ្ហាទីផ្សារ និងការចូលរួមពិព័រណ៍នៅក្នុងឆ្នាំនេះ ដើម្បីក្រសួងចាត់វិធានការណ៍កែលម្អ និងដោះស្រាយទៅតាមនីតិវិធីសមស្រប។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជូនពរសហគ្រិនទាំងអស់ ទទួលបានជោគជ័យលើការប្រកបធុរកិច្ចក្នុងពិធីបុណ្យសមុទ្រ និងធ្វើដំណើរប្រកបដោយសុវត្ថិភាពគ្រប់ទីកន្លែង។

សូមជម្រាបថា ពិធីបុណ្យសមុទ្រ លើកទី៧ ជុំទី២ ត្រូវបានរៀបចំឡើង ក្រោមប្រធានបទ «ឆ្នេរស្អាត ពលរដ្ឋរមណីយ» អមជាមួយពាក្យស្លោក «អេកូទេសចរណ៍

សម្រាប់កំណើនបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព» ដើម្បីជំរុញការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ឱ្យមាននិរន្តរភាព និងបរិយាប័ន្ន ស័ក្តិសមជា

“ឆ្នេរសមុទ្រកម្ពុជា ឬ តារារះប្រចាំទិសទិសនិរតី”។

 

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា​ ក្រសួងបានសហការជាមួយរដ្ឋបាលខេត្តកោះកុង រៀបចំតំបន់រមណីយដ្ឋានទេសចរណ៍

មួយចំនួនទៀត ដើម្បីទទួលយកភ្ញៀវទេសចរ ក្នុងឱកាសបុណ្យសមុទ្រឆ្នាំនេះ មានដូចជា រមណីយដ្ឋានវិស្សមកាលតារាសាគរ តំបន់អេកូទេសចរណ៍ឆាយអារ៉ែង

តាតៃ ព្រៃកោងកាង ឆ្នេរខ្សាច់ប៉ាក់ខ្លង រមណីយដ្ឋានចេតិយឃុនឆាង និងតំបន់ជុំវិញក្រុងខេមរភូមិន្ទ ព្រមទាំងកម្មវិធីកីឡា និងកម្មវិធីកម្សាន្តជាច្រើនទៀតផងដែរ។


Related News


របាយកាណ៍ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈ​សប្តាហ៍ទី០៣ ខែមករា ​ឆ្នាំ២០១៩ 18 Dec 2018 / 09:17 AM
អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់របស់ស្ថានតំណាងនៃព្រះរាជាណាចក្រកម្ពុជានៅបរទេស 18 Dec 2018 / 09:17 AM
លិខិតស្តីអំពីការតែងតាំងមន្ត្រីរាជការទៅបំរើការងារនៅស្ថានតំណាងកម្ពុជានៅបរទេស 18 Dec 2018 / 09:17 AM
លិខិតផ្សព្វស្តីអំពីអាណត្តិរបស់មន្ត្រីស្ថានតំណាងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបរទេស 18 Dec 2018 / 09:17 AM
រដ្ឋមន្រ្តីពាណិជ្ជកម្ម សន្យាបន្តដោះស្រាយបញ្ហាទីផ្សារជូនសហគ្រិនខ្មែរ ក្នុងឱកាសចូលរួមពិធីបុណ្យសមុទ្រ លើកទី៧ ឆ្នាំ២០១៨ 18 Dec 2018 / 09:17 AM
កម្ពុជាត្រៀមលក្ខណៈរួចរាល់ ដើម្បីចូលរួមពិព័រណ៍ពិភពលោកឌុយបៃ ឆ្នាំ២០២០ 18 Dec 2018 / 09:17 AM
កិច្ចប្រជុំ IPM លើកទី៣ ទាក់ទាញប្រទេសចំនួន ១៩០ ចូលរួមព្រឹត្តិការណ៍ពិពណ៍ពិភពលោក ឌុយបៃ ឆ្នាំ២០២០ 18 Dec 2018 / 09:17 AM
អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងសៀងហៃ នៃប្រទេសចិន បានអញ្ជើញដឹកនាំបុគ្គលិកទូតចូលមកទស្សនា 18 Dec 2018 / 09:17 AM
អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងសៀងហៃ នៃប្រទេសចិន បានអញ្ជើញដឹកនាំបុគ្គលិកទូតចូលមកទស្សនា 18 Dec 2018 / 09:17 AM
អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងសៀងហៃ នៃប្រទេសចិន បានអញ្ជើញដឹកនាំបុគ្គលិកទូតចូលមកទស្សនា 18 Dec 2018 / 09:17 AM